- 2018-10-16 08:10:16
- ព័ត៌មាន
សាលារៀន និងក្រុមហ៊ុនជប៉ុន នាំគ្នាជំរុញឲ្យមនុស្សយំ ព្រោះហេតុផលមួយ
- 2018-10-16 08:10:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលារៀន និងក្រុមហ៊ុនជប៉ុន នាំគ្នាជំរុញឲ្យមនុស្សយំ ព្រោះហេតុផលមួយ
ចន្លោះមិនឃើញ
សាលារៀន និងក្រុមហ៊ុនជាច្រើនក្នុងប្រទេសជប៉ុន កំពុងជំរុញឲ្យសិស្ស និងបុគ្គលិករបស់ខ្លួនយំឲ្យបានច្រើនដើម្បីបំបាត់ស្ដ្រេស និងបង្កើនសុខភាពផ្លូវចិត្ត។
យោងតាមគ្រូបង្រៀនយំ លោក Hidefumi Yoshida អាយុ ៤៣ឲ្យដឹងថា "ការយំគឺមានប្រសិទ្ធិភាពជាងការសើច ឬគេងដើម្បីបំបាត់ស្ត្រេស។" លោកគ្រូរូបនេះឲ្យដឹងទៀតថា ប្រសិនបើអ្នកយំម្ដងក្នុងមួយសប្ដាហ៍ អ្នកនឹងអាចរស់នៅជាមួយជីវិតដែលគ្មានស្ត្រេស។ តាមរយៈការបង្រៀនរបស់ខ្លួន លោក Yoshida បានប្រើប្រាស់វិធីផ្សេងៗដើម្បីជំរុញឲ្យមនុស្សយំដូចជា ការមើលរឿងកម្សត់ស្រក់ទឹកភ្នែក, ស្ដាប់ចំរៀងចាក់ដោតអារម្មណ៍ ឬអានសៀវភៅជំរុញទឹកចិត្តជាដើម។
លើសពីនេះទៀត អ្នកជំនាញជាច្រើនជឿជាក់ថា ទឹកភ្នែកនៃភាពសោកសៅ និងទឹកភ្នែកនៃភាពរីករាយ ដោយសារតែការយំជួយបន្ធូរសម្ពាធក្នុងប្រព័ន្ធប្រសាទ និងភ្ញោចសកម្មភាពប្រព័ន្ធប្រសាទ៕
ចុចអាន ៖