• 2018-10-22 02:02:22
  • ព័ត៌មាន

អាជ្ញាធរខេត្តកំពតបញ្ជាក់ជាថ្មី ពីស្ថានភាពទឹកចាល់ក្នុងទំនប់ និងការជម្លៀសពលរដ្ឋ

  • 2018-10-22 02:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរខេត្តកំពតបញ្ជាក់ជាថ្មី ពី​ស្ថានភាព​ទឹក​ក្នុង​ទំនប់វារីអគ្គិសនី​កំចាយ​បាន​វិល​ត្រឡប់​ទៅ​រកស្ថានភាពដើមវិញ​ ហើយទ្វារ​រំដោះ​ទឹកចេញ​ពីទំនប់ក៏ត្រូវ​ត្រូវ​បានបិ​ទផងដែរ។​

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជូនដំណឹងដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពត មេត្តាជ្រាបថា ដោយកត្តាអាកាសធាតុនៅភូមិសាស្ត្រខេត្តកំពតមានលក្ខណៈល្អប្រសើរ ហើយម្យ៉ាងទៀតនៅតំបន់ភ្នំមិនមានភ្លៀងធ្លាក់បន្តទៀត។

ដោយឡែក​ចំពោះ អាកាសធាតុកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វិញ អាជ្ញាធរអះអាងថា​ ​មិន​បណ្តាល​ឲ្យមាន​ការជន់លិច​ ភូមិដ្ឋាន ​ឬជម្លៀស​បងប្អូន​ប្រជាពលរដ្ឋចេញ​ពីលំនៅដ្ឋាន នៅ​តំបន់ក្បែរ​ទំនប់វារីអគ្គិសនីកំចាយនោះ​ដែរ​។

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់