- 2018-10-24 07:56:46
- ព័ត៌មាន
នារីចិនកម្រើកម្រាមដៃលែងកើត ក្រោយចុចទូរសព្ទមិនឈប់ ពេញមួយសប្តាហ៍
- 2018-10-24 07:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីចិនកម្រើកម្រាមដៃលែងកើត ក្រោយចុចទូរសព្ទមិនឈប់ ពេញមួយសប្តាហ៍
ចន្លោះមិនឃើញ
នារីជនជាតិចិនម្នាក់បានកើតអាការៈដ៏ចម្លែកម្យ៉ាង ដោយមិនអាចកម្រើកម្រាមដៃបានឡើយ បន្ទាប់ពីចុចទូរសព្ទមិនឈប់ អស់រយៈពេលមួយសប្តាហ៍។
យោងតាមសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា នារីមិនបញ្ចេញឈ្មោះ មកពីទីក្រុង Changsha ខាងលើ បានសុំច្បាប់ឈប់ពីការងារពេញមួយសប្ដាហ៍ដើម្បីសម្រាក។ ជំនួសឲ្យការដើរលេង នាងបានចំណាយពេលភាគច្រើនផ្ដោតលើទូរសព្ទដៃរបស់នាង។ មិនតែប៉ុណ្ណោះ នាងចុចវាលេងរហូតដល់ពេលចូលដេកតែម្តង។
មិនយូរប៉ុន្មាន នាងក៏ចាប់ផ្ដើមឈឺដៃខាងស្ដាំខ្លាំង រហូតដល់មិនអាចកម្រើកម្រាមដៃបានស្រួល។ ជាមួយគ្នានេះ ម្រាមដៃរបស់នាងបានជាប់ឆ្កឹង ហាក់ដូចកំពុងកាន់ទូរសព្ទអីចឹង។ យ៉ាងណាមិញ ក្រោយទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ និងរកឃើញថា នាងបានកើតអាការៈម្យ៉ាងហៅថា Tenosynovitis។
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖