• 2018-10-28 06:54:13
  • ព័ត៌មាន

កីឡាការិនីជប៉ុន តស៊ូវាររហូតដល់ទីផ្ដាច់ព្រ័ត្រ ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត (មានវីដេអូ)

  • 2018-10-28 06:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បាន​បង្ហាញ​ពី​សកម្មភាព​កីឡាការិនី​រត់ប្រណាំង​ជន​ជាតិ​ជប៉ុន​ម្នាក់ តស៊ូ​វារ​រហូត​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ក្រោយ​រង​របួស​បាក់​ជើង។

កីឡាការិនី​វ័យ ១៩​ឆ្នាំ​ឈ្មោះ Rei Lida បាន​ដួល​និង​បាក់​ឆ្អឹង​ជើង​ក្រោយ​រត់​ចេញ​បាន​ត្រឹម​ជិត ២០០ ម៉ែត្រ​នៃ​រយៈ​ចម្ងាយ​សរុប​ជាង ៣គីឡូម៉ែត្រ​ក្នុង​ការ​ប្រកួត​រត់​ម៉ារ៉ាតុង​នៅ​ទីក្រុង Fukoka ប្រទេស​ជប៉ុន។ បើ​ទោះ​បី​ជាមាន​របួស​យ៉ាង​នេះ​ក្ដី កីឡាការិនី​វ័យ​ក្មេង​រូប​នេះ បាន​ធ្វើ​រឿង​មិន​គួរ​ឲ្យ​ជឿ​មួយ​ដោយ​តស៊ូ​វារ​រហូត​ដល់​គោលដៅ។

យោង​តាម​អ្នក​កាត់​ក្ដី​ការប្រកួត​ឲ្យ​ដឹង​ថា "នៅ​ពេល​នោះ ខ្ញុំ​ពិត​ជា​ពិបាក​សម្រេច​ចិត្ត​ខ្លាំង​ណាស់ ថា​តើ​គួរ​បញ្ឈប់​នាង​ឬ​យ៉ាង​ណា។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​នាង​អាច​ធ្វើ​វា​បាន ហើយ​នឹង​ទៅ​ដល់​គោលដៅ។”

ទោះយ៉ាងណាក៏ដោយ ក្រោយ​រត់​មក​ដល់​ទី​ផ្ដាច់ព្រ័ត្រ កីឡាការិនី​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​តំបន់​ភ្លាម​ៗ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​រង​របួស​បាក់​ឆ្អឹង និង​ត្រូវ​ការ​រយៈ​ពេល​យូរ​ខែ​ទៀត​ទើប​អាច​ជា​សះ​ស្បើយ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់