• 2018-11-01 03:41:12
  • ព័ត៌មាន

ទៅលេង​សៀម​រាបដើម​ខែ​ក្រោយ​នឹង​បាន​ចូល​ទស្សនាសារមន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរដោយមិនគិត​ថ្លៃ​

  • 2018-11-01 03:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិ​អប្សរា​ឲ្យ​ដឹង​ថាក្នុង​ឱកាស​គម្រប់​ខួប​១០​ឆ្នាំ​នៃ​ការ​ដាក់​ឲ្យ​ដំណើរ​ការបើក​ទទួល​ភ្ញៀវ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរ និងពិធី​ដាក់​សម្ពោធ​ព្រះ​ពុទ្ធ​អង្គរធំ​ផង​នោះ សារមន្ទីរ​នឹង​បើក​ឲ្យ​សាធារណជន ភ្ញៀវជាតិ​ អន្តរជាតិ​ចូលទស្សនា​រយៈពេល​បី​ថ្ងៃ​ដោយ​មិន​គិត​ថ្លៃ។

ក្នុងសេចក្តី​ប្រកាសព័ត៌មាន​មួយ​ចុះ​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ២០១៨ និង​ទើប​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ សរសេរ​ថា​សារមន្ទីរ​នឹង​បើក​ឲ្យសាធារណជន​ចូល​ទស្សនា​ដោយ​មិនគិត​ថ្ងៃចាប់ពី​ថ្ងៃទី​៤ ដល់ថ្ងៃទី៦​ ខែ​ធ្នូ ឆ្នាំ២០១៨​។

ប្រ​ភព​ដដែល​សរសេរទៀតថា៖ «ដើម្បីចូល​រួម​អបអរសាទរ​ពិធីឃួប​គម្រប់១០​ឆ្នាំ​នៃ​ការ​បើក​ទទួល​ភ្ញៀវ របស់​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ-អង្គរ និងពិធី​សម្ពោធ​ព្រះពុទ្ធអង្គរ​ធំ​ដែល​តម្កល់នៅ​ខាង​មុខ​សួន​សារមន្ទីរ​ផង សារមន្ទីរនឹង​បើក​ឲ្យ​សាធារណជន ភ្ញៀវជាតិ និង​អន្តរជាតិចូលទស្សនា​ដោយ​មិន​គិត​ថ្លៃចំនួន​បី​ថ្ងៃ»។​

គួរ​បញ្ជាក់ថា​សារមន្ទីរ​ព្រះនរោត្តម​សីហនុ​-អង្គរ​​មាន​ទីតាំង​ស្ថិត​នៅ​ភូមិបឹង​ដូនប៉ា ​ឃុំស្លក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប។ សារមន្ទីរនេះ​​ជាទីកន្លែង​ពិព័រណ៍​នូវ​បដិមាជា​ច្រើន​សំរាប់​ទស្សនា​និង​ ជា​កន្លែង​ដែល​ផ្តុំ​នូវ​ចំណេះ​ដឹង​ផ្នែកប្រវត្តិ​សាស្ត្រ ចម្លាក់​សិល្បៈ និង​បម្រែ​បម្រួល​នៃ​សាសនា​ខ្មែរ​នាអតីតកាល។ នេះ​បើតា​ការបញ្ជាក់​របស់​អាជ្ញាធរ​ជាតិ​អប្សរាកន្លង​មក៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម