- 2018-11-07 06:46:37
- ព័ត៌មាន
លទ្ធផលផ្លូវការ! គណបក្សសាធារណរដ្ឋរបស់ត្រាំ ចាញ់ឆ្នោតតំណាងរាស្ត្រ
- 2018-11-07 06:46:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លទ្ធផលផ្លូវការ! គណបក្សសាធារណរដ្ឋរបស់ត្រាំ ចាញ់ឆ្នោតតំណាងរាស្ត្រ
ចន្លោះមិនឃើញ
នៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនាថ្ងៃទី ៦ខែវិច្ឆិកានេះ គណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចាញ់ឆ្នោតគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រ។
យោងតាមទិន្នន័យផ្ទាល់ពី CNN បង្ហាញថា គណបក្សសាធារណរដ្ឋ ទទួលបានចំនួន ១៩៤កៅអីក្នុងសភាតំណាងរាស្ត្រ ខណៈដែលគណបក្សប្រជាធិបតេយ្យទទួលបាន ២០៧កៅអី។ នេះគឺជាលើកទី មួយក្នុងរយៈពេល ៨ឆ្នាំដែលគណបក្សប្រជាធិបតេយ្យ បានឈ្នះក្នុងដឹកនាំសភាតំណាងរាស្ត្រនៃសមាជអាមេរិក។ លើសពីនេះទៀត លទ្ធផលនៃការបោះឆ្នោតនេះ ត្រូវបានគេមើលឃើញថាជាការធ្វើប្រជាមតិទៅលើកម្សោយនៃការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំផងដែរ។
ទោះយ៉ាងណាក៏ដោយ គណបក្សសាធារណរដ្ឋរបស់ត្រាំ នៅរក្សាការដឹកនាំព្រឹទ្ធសភាដោយឈ្នះ ៥១កៅអី ខណៈគណបក្សប្រជាធិបតេយ្យទទួលបានត្រឹម ៤៣កៅអី៕
ចុចអាន ៖