
- 2018-11-08 07:31:46
- ព័ត៌មាន
រឿងទាំង ៥ អ្នកក្រតែងប្រព្រឹត្ត ធ្វើឲ្យខ្លួនកាន់តែក្រជាងមុន
- 2018-11-08 07:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទាំង ៥ អ្នកក្រតែងប្រព្រឹត្ត ធ្វើឲ្យខ្លួនកាន់តែក្រជាងមុន
ចន្លោះមិនឃើញ
អ្នកមានផ្ដោតអារម្មណ៍លើតែការខំប្រឹង ធ្វើយ៉ាងម៉េចឲ្យកាន់តែចម្រើនទៅមុខ។ ឯអ្នកក្រវិញរស់មួយថ្ងៃ គិតមួយថ្ងៃ ធ្វើយ៉ាងម៉េចឲ្យតែផុតមួយគ្រាគឺអស់ចិត្តហើយ។ នេះគឺជាមូលហេតុដែលអ្នកមាននៅតែមាន ឯអ្នកក្រនៅតែក្ររហូត។ ខាងក្រោមនេះគឺជាសកម្មភាពទាំង៥ដែលអ្នកក្រតែងតែធ្វើ ដែលធ្វើឲ្យពួកគេពិបាកមានបានដូចគេ។
១. ចំណាយកម្លាំងតិច ចង់បានចំណូលច្រើន
មនុស្សជាច្រើនគិតថាវាសនាខ្លួនឯងមិនល្អដូចគេ ដោយសារតែរឿងលុយធ្វើឲ្យពួកគេពិបាកចិត្តខ្លាំងពេក។ គំនិតរបស់ពួកគេគឺ ក្រោយធ្វើការតែមួយថ្ងៃគឺត្រូវតែមានភ្លាម ទើបពួកគេសុខចិត្ត។ តែពួកគេមិនបានដឹងឡើយថា អ្នកមានទាំងឡាយ គឺត្រូវឆ្លងកាត់ភាពលំបាកជាច្រើនទើបមានដូចបច្ចុប្បន្ន។ និយាយឲ្យត្រង់ទៅគឺពួកគេងាយចុះចាញ់ ប្រឹងតែបន្តិចបើមិនបានសម្រេចគឺគេព្រលែងចោលភ្លាម។
២. មិនចង់រៀនសូត្រ បណ្ដុះគំនិត
អ្នកដែលចូលចិត្តស្រណុក គិតថាកម្រិតវប្បធម៌របស់ខ្លួនគឺគ្រប់គ្រាន់សម្រាប់ការងារបច្ចុប្បន្នហើយ ហើយមិនចង់រៀនទៅមុខបន្តទៀតនោះ នឹងនៅកន្លែងដដែល ទោះបីជា៥ ទៅ១០ឆ្នាំទៀតក៏ដោយ។ ព្រោះសង្គមនាសម័យនេះ គឺប្រែប្រួលលឿនខ្លាំងណាស់ បើអ្នកមិនបំប៉ណចំណេះខ្លួនឯងទេ ក្មេងជំនាន់ក្រោយនឹងវ៉ាមុខអ្នកជាមិនខាន។
៣. មិនហ៊ានសាកល្បងអ្វីដែលថ្មី ធ្វើតែអ្វីដែលស្រួលៗសម្រាប់ខ្លួន
គេថា ប្រសិនបើអ្នកមិនហ៊ានចេញពីរង្វង់សវត្ថិភាពរបស់ខ្លួនទេ អ្នកគ្មានថ្ងៃរីកចម្រើនឡើយ។ ឃ្លានេះពិតជាមិនខុសឡើយ ត្បិតមុនពេល Jack Ma ប្រមូលអស់ទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីបើកក្រុមហ៊ុន Alibaba ក៏លោកមិនបានដឹងថាខ្លួននឹងក្លាយជាមហាសេដ្ឋីដូចថ្ងៃនេះដែរ។ ដូចនេះដើម្បី កែប្រែជីវិតខ្លួនឯង គឺត្រូវសាកល្បងអ្វីដែលថ្មី។
៤. មិនហ៊ានគិតថាខ្លួននឹងក្លាយជាអ្នកមាន
តាមការពិសោធន៍ជាច្រើនបានបង្ហាញឲ្យឃើញថា ឱកាសក្លាយជាអ្នកមានគឺមានសម្រាប់មនុស្សគ្រប់ៗគ្នា តែអ្នកក្រតែងមិនហ៊ានគិតពីវា ដោយយល់ថាវានៅឆ្ងាយពីខ្លួនពេក ទើបមិនហ៊ានឈោងចាប់ ដែលធ្វើឲ្យឱកាសទាំងនេះរបូតពីដៃពួកគេ។
៥. មិនចេះត្រួតពិនិត្យការចំណាយ
ការស្រង់មតិជាច្រើនបានបង្ហាញឲ្យឃើញថា មនុស្ស៧០%នៅពេលបើកប្រាក់ខែភ្លាម នឹងចាយវាយខ្ជះខ្ជាយរហូតថ្នាក់ចាយបានត្រឹមតែពាក់កណ្ដាលខែ បន្ទាប់មកក៏ទៅខ្ចីលុយចាយ។ ទម្លាប់នេះអាចធ្វើទៅបានប្រសិនបើអ្នកនៅក្មេង។ យ៉ាងណាក្ដី ប្រសិនបើអ្នកមិនកែទម្លាប់នេះចេញទេ ធ្វើការមួយជីវិតក៏មិនអាចសល់លុយបានដែរ៕
ចុចអាន៖