• 2018-11-11 08:19:09
  • ព័ត៌មាន

មកមើល ទិដ្ឋភាពមុន និងក្រោយភ្លើងឆេះព្រៃនៅ California គួរឲ្យសោកស្ដាយបំផុត

  • 2018-11-11 08:19:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​ជើង​រដ្ឋ California ក្នុង​ទីក្រុង Paradise បាន​លេប​ត្របាក់​ផ្ទះ​រាប់​រយ​ខ្នង, សាលារៀន, មន្ទីរពេទ្យ និង​ព្រះ​វិហារ​ជា​ច្រើន​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ។ ដើម​ហេតុ​ដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​នេះ ត្រូវ​បាន​រាយការណ៍​ថា​ដោយ​សារ​ផ្ទុះ​សេ​ខ្សែ​ភ្លើង​នៅ​ភាគ​ខាង​ជើង​ព្រៃ Plumas កាល​ពី​ម៉ោង ៦:៣០​នាទី​ល្ងាច​នៃ​ព្រហស្បតិ៍។ ក្នុង​នោះ​ផង​ដែរ យ៉ាង​ហោច​ណាស់​មនុស្ស ៩នាក់​ត្រូវ​បាន​ស្លាប់ ខណៈ ៣៥​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន ត្រឹម​រយៈ​ពេល ៤៨​ម៉ោង​ក្រោយ​ភ្លើង​ឆាប​ឆេះ។ ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ចំនួន ៣ ០០០ នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ ប៉ុន្តែ​ដោយ​សារ​មិន​អាច​គ្រប់​គ្រង​ភ្លើង​សន្ធោសន្ធៅ​បាន ពួកគេ​សម្រេច​ចិត្ត​មក​ជួយ​ប្រជាជន​ដើម្បី​ជម្លៀស​ខ្លួន​ឲ្យ​បាន​ទាន់​ពេល​វេលា​វិញ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ទាន់ កំពុង​ត្រៀម​លក្ខណៈ​ផ្សេង​ទៀត​ដើម្បី​ចុះ​ទៅ​ដល់​ទីតាំង និង​ស្ទាប​ស្ទង់​ទំហំ​នៃ​ការ​ខូច​ខាត​ទាំង​ស្រុង។

ដូច្នេះ​ខាង​ក្រោម​នេះ គឺ​ជាទិដ្ឋភាពមុន និងក្រោយភ្លើងឆេះព្រៃ California គួរឲ្យសោកស្ដាយបំផុត ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់