- 2018-11-12 06:34:25
- ព័ត៌មាន
ប្ដីប្រពន្ធវ័យចំណាស់ បន្តស្លៀកពាក់ខោអាវគូស្នេហ៍រាល់ថ្ងៃ ក្រោយរៀបការ ៣៨ឆ្នាំ
- 2018-11-12 06:34:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធវ័យចំណាស់ បន្តស្លៀកពាក់ខោអាវគូស្នេហ៍រាល់ថ្ងៃ ក្រោយរៀបការ ៣៨ឆ្នាំ
ចន្លោះមិនឃើញ
ប្ដីប្រពន្ធជនជាតិជប៉ុនវ័យចំណាស់មួយគូ បានធ្វើឲ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំងក្រោយនៅបន្ដបង្ហាញភាពផ្អែមល្អែមដល់គ្នាទោះរៀបការ ៣៨ឆ្នាំហើយក្ដី។
លោកតា Tsuyoshi និងលោកយាយ Tomi Seki មានវ័យជាង ៦០ឆ្នាំ បានបង្កើតគណនី Instagram មួយឈ្មោះ Bonpon 511 ទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ។ ប្ដីប្រពន្ធទាំងពីរ ត្រូវបានគេមើលឃើញថាតែងតែស្លៀកពាក់ខោអាវគូស្នេហ៍ជារៀងរាល់ថ្ងៃ។ យោងតាមលោកយាយ Tomi ឲ្យដឹងថា "ចាប់តាំងពីពួកយើងសក់ស្កូវមក យើងគិតថាវាជារឿងគួរឲ្យអស់សំណើចដែលយើងស្លៀកពាក់គូរាល់ថ្ងៃ។ ដូច្នេះយើងក៏ចាប់ផ្ដើមស្លៀកពាក់ស្ទាយ និងពណ៌ដូចគ្នា។”
ជាមួយគ្នានេះ តាមរយៈការបង្ហោះក្នុងគណនី Instagram របស់ខ្លួនជារៀងរាល់ថ្ងៃ ប្ដីប្រពន្ធមួយគូនេះបាន ធ្វើឲ្យគ្រប់គ្នាច្រណែនយ៉ាងខ្លាំងរហូតដល់មាន Follower ជាង ៧៥១ ០០០ នាក់ផងដែរ៕
ចុចអាន ៖