• 2018-11-15 02:08:33
  • ព័ត៌មាន

រកឃើញទីក្រុងបាត់ខ្លួនជិត ១សហសវត្ស បង្កប់វត្ថុមានតម្លៃច្រើនសន្ធឹក

  • 2018-11-15 02:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បុរាណ​វិទូ​ជន​ជាតិ​ក្រិក​មួយ​ក្រុម បាន​រក​ឃើញ​បំណែក​នៃ​ទីក្រុង​បាត់​ខ្លួន​ដែល​គេ​ជឿ​ថា​បង្កើត​ឡើង​ក្នុង​អំឡុង​សតវត្ស​ទី១២ ឬ​ទី ១៣។

កំណាយ​ដី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ជិត​ភូមិ Chilliomodi ភាគ​ខាង​ត្បូង​តំបន់ Peloponnese នៃ​ប្រទេស​ក្រិក។ ទីក្រុង​ដែល​បាន​រក​ឃើញ ត្រូវ​ស្គាល់​ឈ្មោះ​ថា "ទីក្រុង​បុរាណ Tenea” ដែល​ក្នុង​នោះ​មាន​វត្ថុ​បុរាណ​ជា​ច្រើន​បង្ហាញ​ថា​វា​ធ្លាប់​ជា​ទីក្រុង​ដែល​មាន​ទ្រព្យ​សម្បតិ្ត​ដ៏​ច្រើន​មួយ។ យោង​តាម​មន្ត្រី​ក្រសួង​វប្បធម៌​ក្រិក​ឲ្យ​ដឹង​ថា អ្នក​បុរាណ​វិទូ មិន​ត្រឹម​តែ​រក​ឃើញ​ទីក្រុង​បាត់​ខ្លួន​នោះ​ទេ តែ​ថែម​ទាំង​មាន​កាក់, គ្រឿង​អលង្ការ និង​វត្ថុមាន​តម្លៃ​ជា​ច្រើន​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា កំណាយ​ដី​នៅ​តំបន់​នេះ ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​ឆ្នាំ ២០១៣ ដែល​ជា​កន្លែង​កប់​ទីក្រុង​បុរាណ​ជា​ច្រើន ហើយ​អ្នក​បុរាណ​វិទូ​រក​ឃើញ​ផ្នូរ​ថ្មី​ៗ​ចំនួន ៩​ក្នុង​ឆ្នាំ​នេះ​ផង​ដែរ៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់