• 2018-11-19 09:08:51
  • ព័ត៌មាន

ប្រជាជនជប៉ុន ជាប់ឈ្មោះជាប្រជាជនដេកតិចម៉ោងបំផុតលើពិភពលោក

  • 2018-11-19 09:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ជប៉ុន​មួយ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជាជន​ជប៉ុន​ដេក​តិច​ម៉ោង​បំផុត​ក្នុង​មួយ​ថ្ងៃ បើ​ប្រៀបធៀប​នឹង​ប្រជាជន​ប្រទេស​ដទៃ​ទៀត។

ការ​សិក្សា​នេះ​បាន​ប្រៀបធៀប​លំនាំ​នៃ​ការ​ដេក​របស់​បុរស និង​ស្ត្រី​មក​ពី ២៨ ប្រទេស​ផ្សេងៗ​គ្នា ដោយ​ប្រើ​ឧបករណ៍​វាស់​ស្ទង់​ចំនួន ២ ប្រភេទ។ បើ​តាម​ទិន្នន័យ​បង្ហាញ​ថា បុរស​ជនជាតិ​ជប៉ុន ជា​មធ្យម​ដេក​ត្រឹមតែ ៦ម៉ោង៣០នាទី និង​ស្ត្រី​ជនជាតិ​ជប៉ុន​ជា​មធ្យម​ដេក ៦ម៉ោង៤០នាទី។

ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​នៃ​ប្រទេស​ដែល​មាន​ប្រជាជន​ដេក​តិច​ម៉ោង​បំផុត៖

បុរស

#៤ កូឡុំប៊ី៖ ៦ម៉ោង៤៩នាទី #៣ ប្រេស៊ីល៖ ៦ម៉ោង៤៧នាទី #២ អ៊ីស្រាអែល និង​ហុងកុង៖ ៦ម៉ោង៤២នាទី #១ ជប៉ុន៖ ៦ម៉ោង៣០នាទី

ស្ត្រី

#៤ កូឡុំប៊ី៖ ៧ម៉ោង១០នាទី #៣ ហុងកុង៖ ៦ម៉ោង៥៩នាទី #២ អ៊ីស្រាអែល៖ ៦ម៉ោង៥១នាទី #១ ជប៉ុន៖ ៦ម៉ោង៤០នាទី

ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល​នៃ​ប្រទេស​ដែល​មាន​ប្រជាជន​ដេក​ច្រើន​ម៉ោង​បំផុត៖

បុរស

#១ ហ្វាំងឡង់៖ ៧ម៉ោង២៤នាទី #២ អេស្តូនី និង​បារាំង៖ ៧ម៉ោង២៣នាទី #៣ អូទ្រីស៖ ៧ម៉ោង២១នាទី #៤ ហូឡង់៖ ៧ម៉ោងនិង២០នាទី

ស្ត្រី

#១ ហ្វាំងឡង់ និង​បែលហ្សិក៖ ៧ម៉ោង៤៥នាទី #២ បារាំង៖ ៧ម៉ោង៤៤នាទី #៣ ហូឡង់ និង​កាណាដា៖ ៧ម៉ោង៤១នាទី #៤ អូទ្រីស៖ ៧ម៉ោង៣៦នាទី

ចុចអាន៖

ប្រភព៖ butwalpage ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់