• 2018-11-23 04:44:34
  • ព័ត៌មាន

មកមើលបម្រាមចម្លែកផុតលេខទាំង ៩ នៅជុំវិញពិភពលោក ដឹងហើយហួសចិត្ត

  • 2018-11-23 04:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ហាម​ប្រាម​អ្វី​មួយ គឺ​ជា​រឿង​ល្អ ប្រសិន​បើ​វា​ផ្ដល់​ផល​ល្អ និង​សម​ហេតុផល។ ផ្ទុយទៅវិញ បម្រាម​ខ្លះ​ហាក់​បី​ដូច​ជា​ចម្លែក និង​មិន​សម​ហេតុផល​ទាល់​តែ​សោះ។ ខាង​ក្រោម​នេះ​គឺ​ជា​បម្រាម​ចម្លែក​ៗ​ទាំង ៩ នៅ​ជុំវិញ​ពិភពលោក៖

#១ ប្រទេស​ក្រិក៖ វីដេអូ​ហ្គេម

ចាប់​តាំង​ពី​ឆ្នាំ២០០២ មក រដ្ឋាភិបាល​ក្រិក​បាន​ហាម​មិន​ឲ្យ​លេង​វីដេអូ​ហ្គេម​ទាំង​អស់​ទូទាំង​ប្រទេស សូម្បី​តែ​វីដេអូ​ហ្គេម​នៅ​ក្នុង​កុំព្យូទ័រ​នៅ​ផ្ទះ ក្នុង​គោលបំណង​ដើម្បី​បញ្ឈប់​ល្បែង​ខុស​ច្បាប់។

#២ ម៉ាឡេស៊ី៖ អាវ​ពណ៌​លឿង

ការ​ពាក់​អាវ​ពណ៌​លឿង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ខុស​ច្បាប់ និង​ជា​ពណ៌​នៃ​ការ​តវ៉ា។

#៣ ដាណឺម៉ាក៖ ដាក់​ឈ្មោះ​កូន

ឪពុក​ម្តាយ​នៅ​ក្នុង​ប្រទេស​ដាណឺម៉ាក អាច​ជ្រើសរើស​ឈ្មោះ​ពី​បញ្ជី​ចំនួន ២៤ ០០០ឈ្មោះ (ខ្លះ​សម្រាប់​ក្មេង​ប្រុស ខ្លះ​សម្រាប់​ក្មេង​ស្រី) សម្រាប់​ដាក់​ឲ្យ​កូនៗ​ពួកគេ។ ក្នុង​ករណី​ដែល​ចង់​ដាក់​ឈ្មោះ​ដោយ​ខ្លួនឯង ទាល់​តែ​ទទួល​បាន​ការ​អនុញ្ញាត​ពី​មន្ត្រី​រដ្ឋាភិបាល​សិន។

#៤ អ៊ីរ៉ង់៖ ម៉ូដ​សក់​លោក​ខាង​លិច

ពួក​គេ​គិត​ថា ម៉ូដ​សក់​លោក​ខាង​លិច គឺ​ជា​សញ្ញា​នៃ​ការ​គោរព​បូជា​ដល់​បិសាច។

#៥ ចិន៖ ផ្កា​ម្លិះ

ប្រជាជន​ចិន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់ ដាំដុះ និង​និយាយ​អំពី​ផ្កា​ម្លិះ​ឡើយ។ បន្ទាប់​ពី​បដិវត្ត​ផ្កា​ម្លិះ​ទុយនីស (Tunisian Jasmine Revolution) ប្រទេស​ចិន​បាន​គិត​ថា ផ្កា​ម្លិះ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​កើត​មាន​អស្ថិរភាព​ដល់​សង្គម​របស់​ខ្លួន។

#៦ ប៊ូរុនឌី (Burundi)៖ រត់​ហាត់​ប្រាណ

នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី ការ​រត់​ហាត់​ប្រាណ​នា​ពេល​ព្រឹក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សកម្មភាព​នៃ​សង្គ្រាម។

#៧ បារាំង៖ ទឹក​ម្ទេស

រដ្ឋាភិបាល​បារាំង​បាន​ហាម​ឃាត់​ទឹក​ម្ទេស ដោយ​សារ​តែ​ក្មេង​ជំទង់​ទទួល​ទាន​វា​ច្រើន​ពេក ដែល​អាច​បំផ្លាញ​រសជាតិ​ដើម​នៃ​ម្ហូប​បែប​ប្រពៃណី​របស់​ពួក​គេ។

#៨ អូស្ត្រាលី៖ រូប​អាសអាភាស​បង្ហាញ​សុដន់​តូចៗ

នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ការ​សម្ដែង​នៅ​ក្នុង​រឿង​អាសអាភាស​​មិនមែន​ជា​បទឧក្រិដ្ឋ​ទេ ប្រសិន​បើ​អ្នក​មាន​សុដន់​ធំ។ ផ្ទុយទៅវិញ រូបភាព​អាសអាភាស ដែល​បង្ហាញ​ពី​ស្ត្រី​មាន​សុដន់​តូច គឺ​ជា​ការ​ហាម​ឃាត់ ដោយ​សារ​តែ​វា​អាច​ជំរុញ​ឲ្យ​ជន​ល្មោភ​កាម​ធ្វើ​សកម្មភាព​បៀតបៀន​ផ្សេងៗ​លើ​កុមារ។

#៩ កូរ៉េខាងជើង៖ ស្ទើរ​គ្រប់​យ៉ាង

ពលរដ្ឋ​កូរ៉េខាងជើង មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មើល​ទូរទស្សន៍ លេង​តន្ត្រី ចាក​ចេញ​ពី​ប្រទេស បញ្ចេញមតិ ជឿ​លើ​សាសនា បើកបរ មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ខាង​ក្រៅ និង ស្លៀក​ខោ​ខោវប៊យ​ពណ៌​ខៀវ ជាដើម។ មិនតែប៉ុណ្ណោះ សូម្បី​តែ​ហៅ កូរ៉េខាងជើង ថា «កូរ៉េខាងជើង» ក៏​អាច​ជាប់​គុក​ដែរ ព្រោះ​គេ​តម្រូវ​ឲ្យ​ហៅ​ថា «កូរ៉េ»៕

ចុច​អាន៖

ប្រភព៖ wonderslist ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់