• 2018-12-05 04:54:48
  • ព័ត៌មាន

មកស្គាល់ ទីក្រុងទាំង ២០ មានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោក

  • 2018-12-05 04:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចរាចរ​ផ្លូវ​អាកាស​ទូទាំង​ពិភពលោក បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្រាប់​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​រួម​ទាំង​ឆ្នាំ ២០១៨​ផង​ដែរ។ យោង​តាម​ការ​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ពី​ទីក្រុង​ចំនួន ៦០០ រំពឹង​ថា​ភ្ញៀវ​ទេសចរ​ដែល​មក​លេង​នឹង​កើន​ឡើង ៥% នា​ឆ្នាំ​នេះ។ ទន្ទឹម​នឹង​នេះ អាស៊ី​នៅ​តែ​ជា​គោល​ទេសចរ​ធំ​បំផុត​ក្នុង​ពិភពលោក​ដែល ៤១​ក្នុង​ចំណោម ១០០​ទីក្រុង​ជាប់​ក្នុង​បញ្ជី។ ខណៈ​ហុងកុង​ស្ថិត​នៅ​លេខ​មួយ ទីក្រុង​បាង​កក​បន្ដ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ២​ក្នុង​ទ្វីប​អាស៊ី។

ខាងក្រោមនេះ គឺ​ជាទីក្រុងទាំង ២០ មានភ្ញៀវទេសចរទៅលេងច្រើនបំផុតក្នុងពិភពលោក ៖

២០. ទីក្រុង Prague សាធារណរដ្ឋឆេក ៖ ភ្ញៀវសរុប ៨ ៨០៦ ៧០០ នាក់

១៩. ទីក្រុង មុមបៃ ប្រទេសឥណ្ឌា ៖ ភ្ញៀវសរុប ៨ ៩៨៤ ៩០០ នាក់

១៨. ទីក្រុង Guangzhou ប្រទេសចិន ៖ ភ្ញៀវសរុប ៩ ០០៤ ៨០០ នាក់

១៧. ទីក្រុង តៃប៉ិ នៃកោះតៃវ៉ាន់ ៖ ភ្ញៀវសរុប ៩ ២៧៣ ៣០០ នាក់

១៦. ទីក្រុង Antalya ប្រទេសទួកគី ៖ ភ្ញៀវសរុប ៩ ៤៨២ ៤០០ នាក់

១៥. ទីក្រុង រ៉ូម ប្រទេសអ៊ីតាលី ៖ ភ្ញៀវសរុប ៩ ៥៣១ ៦០០ នាក់

១៤. ទីក្រុង តូក្យូ ប្រទេសជប៉ុន ៖ ភ្ញៀវសរុប ៩ ៥៤៩ ៤០០ នាក់

១៣. ទីក្រុង Delhi ប្រទេសឥណ្ឌា ៖ ភ្ញៀវសរុប ១០ ១៥៧ ០០០ នាក់

១២. ទីក្រុង Istanbul ប្រទេសទួកគី ៖ ភ្ញៀវសរុប ១០ ៧៣០ ៣០០ នាក់

១១. ខេត្ត ភូកេត ប្រទេសថៃ ៖ ភ្ញៀវសរុប ១១ ៦១៣ ១០០ នាក់

១០. ទីក្រុង Shenzhen ប្រទេសចិន ៖ ភ្ញៀវសរុប ១២ ០៧៥ ១០០ នាក់

៩. ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ៖ ភ្ញៀវសរុប ១២ ៨៤៣ ៥០០ នាក់

៨. ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ៖ ភ្ញៀវសរុប ១៣ ១០០ ០០០ នាក់

៧. ទីក្រុង ឌូបៃ អារ៉ាប់រួម ៖ ភ្ញៀវសរុប ១៥ ៧៩០ ០០០ នាក់

៦. ទីក្រុង ប៉ារីស ប្រទេសបារាំង ៖ ភ្ញៀវសរុប ១៥ ៨៣៤ ២០០ នាក់

៥. ទីក្រុង ម៉ាកាវ ប្រទេសចិន ៖ ភ្ញៀវសរុប ១៧ ៣៣៧ ២០០ នាក់

៤. ប្រទេសសិង្ហបុរី ៖ ភ្ញៀវសរុប ១៧ ៦១៨ ៨០០ នាក់

៣. ទីក្រុង ឡុងដ៏ ប្រទេសអង់គ្លេស ៖ ភ្ញៀវសរុប ១៩ ៨២៧ ៨០០ នាក់

២. ទីក្រុង បាងកក ប្រទេសថៃ ៖ ភ្ញៀវសរុប ២២ ៤៥៣ ៩០០ នាក់

១. ទីក្រុង ហុងកុង ប្រទេសចិន ៖ ភ្ញៀវសរុប ២៧ ៨៨០ ៣០០ នាក់

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់