• 2018-12-05 07:29:29
  • ព័ត៌មាន

បុរសជប៉ុនរូបនេះ ខំថែរក្សាការពារប្រាសាទអង្គរជាង២០ឆ្នាំ រហូតទទួលលិខិតសរសើរពីជប៉ុន

  • 2018-12-05 07:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកសាស្រ្តាចារ្យ Takeshi Nakagawa ជាសហប្រធានគម្រោងជប៉ុន-អប្សរា ការពារប្រាសាទអង្គរ(JASA) បាន​ទទួល​លិខិត​សរសើរ​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ជប៉ុនសម្រាប់​ការចូលរួម​ចំណែក​របស់​លោកសាស្រ្តាចារ្យទៅលើការថែរក្សាបេតិកភណ្ឌកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស និង​ការពង្រឹង​ចំណងមិត្ត​ភាព​រវាងជប៉ុន និងកម្ពុជា។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

លោកសាស្រ្តាចារ្យ Takeshi Nakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និងជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យវ៉ាសេដានៅប្រទេសជប៉ុន។ លោកសាស្រ្តាចារ្យបានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរចាប់តាំងពីពេលបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៤ និងបានអនុវត្តនូវគម្រោងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការជួសជុលបណ្ណាល័យខាងជើងនៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន។

ចាប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា ក្រោមឈ្មោះJASA ហើយតាមរយៈគម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប។ លោកសាស្រា្តចារ្យ ក៏បានធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និងការអភិរក្សតំបន់សំបូរព្រៃគុកផងដែរ។

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់