• 2018-12-05 07:59:06
  • ព័ត៌មាន

ក្រោយបម្រើការរាប់ទសវត្ស កូរ៉េខាងជើងប្ដូរអ្នកអានព័ត៌មានចាស់ ដាក់ស្ត្រីវ័យក្មេងស្រស់ស្អាត

  • 2018-12-05 07:59:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជា​អ្ន​កអាន​ព័ត៌មាន​របស់​ទូរទស្សន៍​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ផ្លាស់​ប្ដូរ​ចេញ​ហើយ​ដោយ​ជំនួស​ដោយ​ស្ត្រី​វ័យ​ក្មេង​ស្រស់​ស្អាត​វិញ ក្រោយ​បង្ហាញ​មុខ​អស់​រយៈ​ពេល​រាប់​ទសវត្ស។

អ្នក​ស្រី Ri Chun-hee វ័យ ៧៥​ឆ្នាំ​ដែល​ជា​បុគ្គលិក​របស់​ទូរទស្សន៍ KCTV គ្រប់​គ្រង​ដោយ​រដ្ឋ​កូរ៉េ​ខាង​ជើង ធ្លាប់​ត្រូវ​បាន​លោក គីម​ជុងអ៊ុន ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​បាន​បង្ហាញ​ខ្លួន​នៅ​កញ្ចក់​ទូរទស្សន៍​ជុំវិញ​ពិភពលោក​ជា​ច្រើន​ទសវត្ស។ ប៉ុន្តែ​ក្រោម​ការ​សម្រេច​ចិត្ត​ថ្មី​របស់​គីម ជុងអ៊ុន បាន​ដាក់​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ស្រស់​ស្អាត​បង្ហាញ​មុខ​ជំនួស​វិញ។ យោង​តាម​សាស្ត្រាចារ្យ Kang Dong-wan ឲ្យ​ដឹង​ថា "យើង​អាច​និយាយ​បាន​ថា​នេះ​ជា​ការ​ផ្លាស់​ប្ដូរ​គោលដៅ​ដើម្បី​តាម​ឲ្យ​ទាន់​នូវ​ការ​ពេញ​និយម​នា​ទសវត្ស​ថ្មី។”

គួរ​ឲ្យ​ដឹង​ថា អ្នក​ស្រី Ri Chun-hee ធ្លាប់​បាន​ល្បី​ល្បាញ​ខ្លាំង​ក្រោយ​ពេល​ប្រកាស​ពី​មរណ​ភាព​របស់​លោក គីម​អ៊ីល​សុង កាល​ពី​ឆ្នាំ ១៩៩៤ និង​ការ​ស្លាប់​របស់​លោក គីម ជុងអ៊ីល​កាល​ពី​ឆ្នាំ ២០១១​ផង​ដែរ៕

ចុចអាន ៖

-ថតបានមូលដ្ឋានមីស៊ីលលាក់ខ្លួនច្រើនកន្លែងរបស់កូរ៉េខាងជើង តាមរយៈផ្កាយរណប

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់