
- 2018-12-07 03:37:39
- ព័ត៌មាន
មកមើល ១២ សន្លឹកពីអតីតកាលជប៉ុន បាត់បង់គ្មានថ្ងៃវិលត្រលប់
- 2018-12-07 03:37:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ១២ សន្លឹកពីអតីតកាលជប៉ុន បាត់បង់គ្មានថ្ងៃវិលត្រលប់
ចន្លោះមិនឃើញ
បណ្ដុំរូបថតមួយចំនួនដែលបង្ហាញពីអតីតកាលរបស់ជប៉ុនកាលពីអំឡុងសតវត្សទី ១៩ មិនធ្លាប់ត្រូវបានគេចេញផ្សាយជាសាធារណពីមុនមកនោះទេ។ ប៉ុន្តែពេលនេះ រូបថតដ៏កម្រត្រូវបានដាក់បង្ហាញក្រោយការប្រមូលផ្ដុំចងក្រងជាឯកសារយ៉ាងយកចិត្តទុកដាក់។ អ្នកថតរូបជនជាតិអ៊ីតាលី លោក Felice Beato បានផ្ដិតយករូបភាពទាំងនេះកាលពីឆ្នាំ ១៨៥០ ដែលលោកចំណាយពេលធ្វើដំណើរជុំវិញប្រទេសជប៉ុនដើម្បីស្វែងរកគំនូរលើផ្ទាំងឈើទាំងនេះដើម្បីចងក្រងជាឯកសារ។
ខាងក្រោមនេះ គឺជា១២ សន្លឹកពីអតីតកាលជប៉ុន បាត់បង់គ្មានថ្ងៃវិលត្រលប់ ៖
១. ស្ត្រីម្នាក់លុតជង្គង់បង្វិលសូត្រដែលជាការងារប្រចាំថ្ងៃក្នុងអំឡុងសតវត្សទី ១៩
២. សិល្បការិនីជប៉ុន អង្គុយលេងឧបករណ៍ភ្លេងបុរាណ
៣. ការជិះទូកនៅទន្លេ Sumida
៤. បុរសពីរនាក់ចាក់សាក់រូប Horimono
៥. ស្ត្រីពីរនាក់អង្គុយ ដេរខោអាវតាមរបៀបបុរាណ
៦. ព្រះសង្ឃពីរអង្គ កាន់អង្កាំនៅក្នុងដៃ
៧. រូបស្ត្រីអង្គុយផាត់ម្សៅដោយធ្លាក់ដៃអាវចេញស្មាម្ខាង ជារូបថតដែលបានទាក់ទាញមនុស្សជាច្រើនឲ្យធ្វើដំណើរទៅប្រទេសជប៉ុនកាលពីចុងសតវត្សទី ១៩
៨. ទិដ្ឋភាពនៃកំពង់ចម្លងទន្លេ Sumida
៩. បុរសពីរនាក់ កំពុងធ្វើខ្លុយបុរាណដែលហៅថា "Kiseru” សម្រាប់លក់នៅទសវត្សទី ១៩
១០. សួន Ueno ដែលជាតំបន់ទាក់ទាញទេសចរមួយក្នុងទីក្រុង Tokyo ដោយមានបឹង, ទីសក្ការបូជា, សារមន្ទីរ និងដើមឆេរីនៅរដូវផ្ការីក
១១. ដើមឆេរីតាមផ្លូវក្នុងសួន Mukojima បង្ហាញភាពស្រស់ស្អាតបំផុត
១២. ប្រាសាទដ៏ល្បីល្បាញ Kiyomizudera ក្នុងទីក្រុង Kyoto
ចុចអាន ៖