• 2018-12-07 13:47:58
  • ព័ត៌មាន

ប្រទេស​ទាំង​១០ ដែល​មាន​ផ្ទៃ​ដី​តូច​ជាង​គេ​លើ​ពិភពលោក

  • 2018-12-07 13:47:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​ប្រទេស​ទាំង​ ១០​ដែល​មាន​ផ្ទៃដី​តូច​ជាង​គេ​លើ​ពិភពលោក៖

១០. កោះ​ម៉ាល់តា​៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សមុទ្រ​មេឌីទែរ៉ាណេ​នេះ មាន​ផ្ទៃដី​ទំហំ ៣១៦​គីឡូម៉ែត្រ​ក្រឡា។

៩. កោះ​ម៉ាល់ឌីវ​៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាសមុទ្រ​ឥណ្ឌា​នេះ មាន​ផ្ទៃដី​ទំហំ ២៩៨​គីឡូម៉ែត្រ​ក្រឡា។

៨. Saint Kitts និង​ Nevis៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សមុទ្រ​ការីប៊ៀន (Caribbean) ​នេះ មាន​ផ្ទៃដី​ទំហំ ២៦១​គីឡូម៉ែត្រ​ក្រឡា។

៧. កោះ​ Marshall៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ មាន​ផ្ទៃដី​ទំហំ ១៨១​គីឡូម៉ែត្រ​ក្រឡា។

៦. ប្រទេស​ Liechtenstein៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ទ្វីប​អឺរ៉ុប​នេះ មាន​ផ្ទៃដី​ទំហំ ១៦០​គីឡូម៉ែត្រ​ក្រឡា។

៥. ប្រទេស​ San Marino៖ ប្រទេស​ដែល​នៅ​ក្បែរ​អ៊ីតាលី​នេះ មាន​ផ្ទៃដី​ទំហំ ៦១​គីឡូម៉ែត្រ​ក្រឡា។

៤. កោះ​ Tavalu៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ មាន​ផ្ទៃដី​ទំហំ ២៦​គីឡូម៉ែត្រ​ក្រឡា។

៣. កោះ​ Nauru៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​អូស្ត្រាលី​មួយ​នេះ មាន​ផ្ទៃដី​ទំហំ ២១​គីឡូម៉ែត្រ​ក្រឡា។

២. ប្រទេស​ម៉ូណាកូ៖ ប្រទេស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ប្រទេស​បារាំង​នេះ មាន​ផ្ទៃដី​ទំហំ ២​គីឡូម៉ែត្រ​ក្រឡា។

១. បុរី​វ៉ាទីកង់​៖ ប្រទេស​ដែល​នៅ​ក្បែរ​អ៊ីតាលី​នេះ មាន​ផ្ទៃដី​ទំហំ ០.៤៤​គីឡូម៉ែត្រ​ក្រឡា។

ប្រភព៖ Worldatlas អត្ថបទ៖ សេរី មង្គល

មតិយោបល់