
- 2018-12-11 01:42:30
- ព័ត៌មាន
សោកស្តាយ! សត្វកង់ហ្គូរូសាច់ដុំធំដូចកីឡាកាស បានងាប់នៅអាយុ ១២ឆ្នាំ
- 2018-12-11 01:42:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្តាយ! សត្វកង់ហ្គូរូសាច់ដុំធំដូចកីឡាកាស បានងាប់នៅអាយុ ១២ឆ្នាំ
ចន្លោះមិនឃើញ
សត្វកង់ហ្គូរូមានសាច់ដុំធំ និងកម្ពស់ខ្ពស់ដូចអ្នកកីឡាកាស ដែលទទួលបានឈ្មោះល្បីល្បាញនៅលើអ៊ីនធឺណិត ដោយសារតែរូបរាងដ៏អង់អាចរបស់ខ្លួន បានងាប់ហើយកាលពីសប្ដាហ៍មុន នៅអាយុ ១២ឆ្នាំ។
បើយោងតាមជម្រកសត្វកង់ហ្គូរូ នៅក្នុងក្រុង Alice Springs នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា សត្វកង់ហ្គូរូកម្ពស់ ២ម៉ែត្រ មានឈ្មោះថា Roger បានងាប់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅក្នុងជម្រកដែលវារស់នៅអស់រយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ។
តាមការបញ្ជាក់ពីប្រធានជម្រកសត្វកង់ហ្គូរូ លោក Chris Barnes ប្រាប់ឲ្យដឹងទៀតថា Roger បានកើតជំងឺសន្លាក់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។ លោក Barnes បានយក Roger មកចិញ្ចឹមនៅក្នុងឆ្នាំ ២០០៦ ក្រោយប្រទះឃើញនៅក្បែរសពមេរបស់វានៅតាមផ្លូវ៕
ចុចអាន៖