• 2018-12-13 02:18:25
  • ព័ត៌មាន

Melania ក្លាយជាជំទាវអាមេរិកដំបូងបង្អស់ ដែលបានជិះយន្ដហោះយោធា V-22

  • 2018-12-13 02:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំទាវទី១អាមេរិក​សព្វថ្ងៃ Melania Trump បាន​ក្លាយ​ជា​ជំទាវ​ដំបូង​បង្អស់​ដែល​ធ្វើ​ការ​ហោះ​ហើរ​ដោយ​យន្ដហោះ​យោធា V-22 Osprey ឆ្លងកាត់​មហាសមុទ្រ​អាត្លង់តិច និង​តំបន់ Virginia។

លោក​ជំទាវ Melania បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ និង​ការ​ត្រលប់​មក​វិញ​របស់​កងទ័ព​ក្រោយ​បំពេញ​ភារកិច្ច​នៅ​មូលដ្ឋាន​ទ័ព Anacostia-Bolling និង Langley-Eustis រួម​ទាំង​នាវា​ចម្បាំង USS George H.W. Bush។ យោង​តាម​សេតវិមាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ជំទាវ​ទី​១​បាន​ជិះ​យន្ដហោះ V-22 Osprey។ ជា​ធម្មតា ជំទាវទី១​មិន​ជិះ​ឧទ្ធម្ភាគចក្រ​តែ​ម្នាក់​ឯង​នោះ​ទេ ដោយ​ភាគ​ច្រើន​ធ្វើ​ដំណើរ​អម​ជាមួយ​ប្រធានាធិបតី​នៅ​លើ​ឧទ្ធម្ភាគចក្រ Marine-One។

គួរឲ្យដឹង​ថា V-22 Osprey ត្រូវ​បាន​គេ​ស្គាល់​ចំពោះ​សមត្ថភាព​ហោះ​ហើរ​រយៈ​ចម្ងាយ​ឆ្ងាយ​ដូច​ជា​យន្ដហោះ ហើយ​អ្វី​ដែល​ពិសេស​គឺ​សមត្ថភាព​ចុះចត និង​ហោះ​ឡើង​ដូច​ឧទ្ធម្ភាគចក្រ ពោល​គឺ​មិន​ចាំ​បាច់​ត្រូវ​ការ​ផ្លូវរត់៕

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់