• 2018-12-23 03:35:01
  • ព័ត៌មាន

សត្វកវែង ២ប្រភេទ អាចនឹងដាច់ពូជឆាប់ៗ បើគ្មានការអើពើ

  • 2018-12-23 03:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ​ដែល​សត្វ​ក​វែង ២ប្រភេទ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ផ្លូវការ នៃ​សត្វ​ជិត​ផុត​ពូជ​យ៉ាង​ធ្ងន់ធ្ងរ។ លើស​ពី​នេះ​ទៅ​ទៀត ចំនួន​សត្វ​ក​វែង​ជា​សកល​ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ។

សត្វ​ក​វែង​ទាំង ២ប្រភេទ​នោះ គឺ Kordofan និង Nubian ដែល​ជា​ទូទៅ​មាន​នៅ​ប្រទេស​កាមេរូន និង កេនយ៉ា ច្រើន​បំផុត។ ឥឡូវ​នេះ សត្វ​ក​វែង​ទាំង ២ប្រភេទ កំពុង​ស្ថិត​នៅ​លើ​បញ្ជី​ក្រហម​របស់​សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្មជាតិ «International Union for Conservation of Nature» ដែល​ហៅ​កាត់​ថា «IUCN» ជា «សត្វ​ជិត​ផុត​ពូជ​យ៉ាង​ធ្ងន់ធ្ងរ» ខណៈ​ពី​មុន​មក​ត្រូវ​បាន​ចុះ​បញ្ជី​ជា «សត្វ​ងាយ​រងគ្រោះ» ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា កត្តា​ជា​ច្រើន​ស្ថិត​នៅ​ពី​ក្រោយ​ការ​ថយ​ចុះ​នៃ​ចំនួន​សត្វ​ក​វែង ដូចជា ការ​ប្រមាញ់​ខុស​ច្បាប់, ការ​បាត់បង់​ទី​ជម្រក, ការ​រុករក​រ៉ែ, ការ​ផ្លាស់ប្តូរ​កសិកម្ម, ការ​កើន​ឡើង​នូវ​ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ព្រៃ និង​ភាព​ចលាចល​ស៊ីវិល ជាដើម។ បើ​សិន​ជា​និន្នាការ​បច្ចុប្បន្ន​នេះ​នៅ​តែ​បន្ត​ទៅ​ទៀត នោះ​គេ​ជឿជាក់​ថា សត្វ​ក​វែង​ទាំង​នោះ​អាច​ប្រឈម​មុខ​ទៅ​នឹង​ការ​វិនាស​មិន​ខាន៕

ចុចអាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់