• 2018-12-27 12:57:15
  • ព័ត៌មាន

បុរស​បារាំង​ម្នាក់​ ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិច​ជាមួយ​នឹង​ធុង​មួយ

  • 2018-12-27 12:57:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jean-Jacques Savin បាន​បណ្ដែត​ធុង​ធំ​មួយ​ ដើម្បី​​ឆ្លង​កាត់​មហាសមុទ្រ​អាត្លង់ទិច ដោយ​ធ្វើ​ដំណើរ​តាម​ចរន្ត​សមុទ្រ។ បុរស​វ័យ​ ៧១​ឆ្នាំ​រូប​នេះ បាន​ចាកចេញ​ពី​កោះ Cannary របស់​អេស្ប៉ាញ​ ហើយ​សង្ឃឹម​ថា​នឹង​ដល់​ប្រជុំ​កោះ​ការីប៊ៀន​ក្នុង​រយៈពេល ៣​ខែ។

រូបភាព AFP

ធុង​មួយ​នេះ មាន​បណ្ដោយ ៣​ម៉ែត្រ​ និង​ ទទឹង​ ២.១​ម៉ែត្រ​ ហើយ​ខាង​ក្នុង​មាន​ទំហំ​ ៦​ម៉ែត្រ​ការេ​។ ក្នុង​ធុង​នេះ​ដែរ​ ក៏​មាន​គ្រែ​ដេក ផ្ទះ​បាយ និង​ ឃ្លាំង​ផ្ទុក​ទំនិញ​ ព្រម​ទាំង​មាន​ប្រលោះ​មួយ​នៅ​បាត​ធុង​ ទុក​សម្រាប់​ចាប់​ត្រី​ទៀត​ផង។

ធុង​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​ពី​រលក​ធំៗ ក៏​ដូច​ជា​ការ​វាយ​ប្រហារ​របស់​ត្រី​បាឡែន។ វា​មាន​បំពាក់​បន្ទះ​ស្រូប​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ សម្រាប់​កំណត់​ទីតាំង​ GPS និង​ ជំនួយ​ដល់​ឧបករណ៍​ទំនាក់ទំនង។

រូបភាព AFP

លោក Savin ជា​អតីត​កងទ័ព​ឆត្រ​យោង ហើយ​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​បើកបរ​យន្តហោះ និង អ្នក​យាម​ឧទ្យាន​៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់