• 2019-01-14 07:00:56
  • ព័ត៌មាន

ដូណាល់ ត្រាំ ស្នើជួប គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាម ពាក់កណ្តាលខែកុម្ភៈ

  • 2019-01-14 07:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​បរទេស​មួយ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ស្នើ​ឲ្យ​ធ្វើ​កិច្ចប្រជុំ​កំពូល​លើក​ទី២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ ក្នុង​ប្រទេស​វៀតណាម។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន

របាយការណ៍​នេះ​បាន​កើតឡើង​ចំ​ពេល​ដែល​មាន​ការ​រំពឹង​ទុក​ថា មេដឹកនាំ​ទាំង​ពីរ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ ដើម្បី​បន្ត​កិច្ចពិភាក្សា​ក្នុង​ការ​បញ្ឈប់​នុយក្លេអ៊ែរ។ គួរ​រំលឹក​ថា ពួកគេ​បាន​ជួប​គ្នា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ២០១៨។

បើ​តាម​របាយការណ៍​ព័ត៌មាន​ពី​កាសែត​ជប៉ុន Yomiuri Shimbun បាន​និយាយ​ថា កូរ៉េខាងជើង​កំពុង​ពិនិត្យ​សំណើ​របស់​សហរដ្ឋអាមេរិក ហើយ​មិន​ទាន់​បាន​ផ្ដល់​ការ​ឆ្លើយ​តប​ជា​ផ្លូវការ​នោះ​ទេ។

ជា​មួយ​គ្នា​នេះ កាសែត​សិង្ហបុរី Strait Times ក៏​បាន​រាយការណ៍​ពី​មុន​មក​ផង​ដែរ​ថា ប្រទេស​វៀតណាម ថៃ និង​សិង្ហបុរី ស្ថិត​នៅ​ក្នុង​បញ្ជី​សម្រាប់​កិច្ចប្រជុំ​លើក​ទី​ពីរ​របស់ ដូណាល់ ត្រាំ និង គីម ជុងអ៊ុន៕

ប្រភព៖ Koreatimes ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់