• 2019-01-18 03:51:59
  • ព័ត៌មាន

មកមើល កម្មករខ្សាច់សាច់ដុំធំៗនៅកាមេរ៉ូន ធ្វើការគ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក

  • 2019-01-18 03:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ចំនួន បាន​បង្ហាញ​ពី​កម្មករ​ខ្សាច់​នៅ​កាមេរ៉ូន​ដែល​កំពុង​ធ្វើ​ការ​គ្រោះ​ថ្នាក់​បំផុត​មួយ​ក្នុង​ពិភពលោក។ ក្រុម​កម្ម​ករ​ទាំង​នេះ ត្រូវ​ធ្វើ​ដំណើរ​តាម​ទូក​នៅ​លើ​ទន្លេ​ដែល​មាន​ចរន្ដ​ទឹក​ហូរ​ខ្លាំង ហើយ​ត្រូវ​ជ្រមុជ​ទឹក​ជម្រៅ​ជាង ៦ម៉ែត្រ​ដើម្បី​ដួស​ខ្សាច់។ រូប​ថត​ទាំង​នេះ ត្រូវ​បាន​ថត​ដោយ​លោក Hugh Brown នៅ​ទន្លេ Wouri ដែល​ជា​កន្លែង​ធ្វើ​ការ​រៀង​រាល់​ថ្ងៃ​របស់​ក្រុម​កម្ម​ករ។ សព្វ​ថ្ងៃ​នេះ មាន​កម្មករ​ប្រមាណ​ជា ៤ ០០០នាក់​ដែល​កំពុង​ធ្វើ​ការ ហើយ​គ្រប់​ពេល​ពួកគេ​ត្រូវ​ជ្រមុជ​ទៅ​បាត​ទន្លេ និង​ដួស​ខ្សាច់​ទម្ងន់ ១៥​គីឡូក្រាម​ម្ដង។ យ៉ាង​ណា​មិញ វា​ជា​ការងារ​គ្រោះ​ថ្នាក់​បំផុត​ដោយ​មាន​មនុស្ស​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​លង់​ទឹក បើ​ទោះ​បី​​ជា​ពួកគេ​ពូកែ​ហែល​ទឹក​ក៏​ដោយ​ព្រោះ​ពេល​ខ្លះ​ពួកគេ​អស់​កម្លាំង​ខ្លាំង​នៅ​ពេល​ដែល​ខំប្រឹង​ងើប​ពី​បាត​ទន្លេ​មក​វិញ។

ខាងក្រោមនេះ គឺជារូបភាពកម្មករខ្សាច់សាច់ដុំធំៗនៅកាមេរ៉ូន ធ្វើការគ្រោះថ្នាក់បំផុតមួយក្នុងពិភពលោក ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់