• 2019-01-21 03:20:31
  • ព័ត៌មាន

ស្រៀវសាច់! បុរសម្នាក់លោតចេញតាមបង្អួច ក្រោយឆេះអគារសម្លាប់ ២នាក់នៅបារាំង (វីដេអូ)

  • 2019-01-21 03:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ បាន​បង្ហាញ​ពី​សកម្មភាព​បុរស​ម្នាក់​លោត​ចេញ​តាម​បង្អួច​ពី​ជាន់​ទី ៣​ក្រោយ​អគារ​ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ក្នុង​ប្រទេស​បារាំង។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង ៤:៣០នាទី​ទៀប​ភ្លឺ​ថ្ងៃ​អាទិត្យ​ទី ២០​ខែ​មករា​នេះ​នៅ​រីហ្ស៊ត​ជិះ​ស្គី Courchevel ដែល​បាន​សម្លាប់​មនុស្ស ២​នាក់។ សាក​សព​ទាំង​ពីរ​នាក់ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ក្រោម​កម្ទេច​អគារ​បាក់បែក​ដែល​ឆេះ​ខ្លោច ខណៈ​មនុស្ស ៣​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​តាម​រយៈ​ឧទ្ធម្ភាគចក្រ​។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជាង​នេះ​ទៀត ក្នុង​វីដេអូ​គេ​ឃើញ​បុរស​ម្នាក់​លោត​ពី​លើ​អគារ​ជាន់​ទី ៣​ខណៈ​ពេល​កំពុង​មាន​អគ្គិភ័យ។

ទោះ​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ប្រាកដ​ថា​បុរស​រូប​នោះ​រង​របួស​ធ្ងន់ធ្ងរ​ឬ​យ៉ាង​ណា​នោះ​ទេ ខណៈ​ដែល​មូល​ហេតុ​ពិត​ប្រាកដ​នៃ​អគ្គិភ័យ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត ចំណែក​ឯ​អត្តសញ្ញាណ​នៃ​ជន​រង​គ្រោះ ក៏​មិន​ទាន់​ត្រូវ​កំណត់​បាន​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ theSundaily ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់