• 2019-01-21 03:49:43
  • ព័ត៌មាន

ដូណាល់ ត្រាំ និង គីម ជុងអ៊ុន រើសបានទីតាំងសម្រាប់កិច្ចប្រជុំកំពូលលើកទី២ហើយ!

  • 2019-01-21 03:49:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ថា «គ្រប់​យ៉ាង​ដំណើរការ​យ៉ាង​រលូន​ជាមួយ​កូរ៉េខាងជើង» ហើយ​លោក​មាន​គម្រោង​ជួប​ជាមួយ លោក គីម ជុងអ៊ុន ដើម្បី​ព្យាយាម​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទាក់ទាញ​កូរ៉េខាងជើង​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ លោក ត្រាំ បាន​ប្រាប់​ក្រុម​អ្នកកាសែត​នៅ​ឯ​សេតវិមាន​ថា «យើង​បាន​ព្រមព្រៀង​ជួប​គ្នា​នៅ​ចុង​ខែ​កុម្ភៈ។ យើង​បាន​ជ្រើសរើស​ប្រទេស​មួយ​រួច​ហើយ ប៉ុន្តែ​យើង​នឹង​ប្រកាស​វា​នៅ​ថ្ងៃ​ខាង​មុខ»។

គួរ​បញ្ជាក់​ថា ព័ត៌មាន​ដំបូង​នៃ​ជំនួប​លើក​ទី២ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​សម័យ​ប្រជុំ ៩០នាទី​របស់ លោក ត្រាំ កាល​ពី​ថ្ងៃ​សុក្រ នៅ​ក្នុង​ការិយាល័យ Oval ជាមួយ​បេសកជន​កូរ៉េខាងជើង លោក Kim Yong Chol ដែល​បាន​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ពិភាក្សា​អំពី​កិច្ចចរចា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ។

យ៉ាងណាមិញ លោក ត្រាំ បាន​ថ្លែង​បន្ត​ថា «យើង​បាន​និយាយ​អំពី​រឿង​ផ្សេងៗ​ជាច្រើន ហើយ​គ្រប់​យ៉ាង​ដំណើរការ​យ៉ាង​រលូន​ជាមួយ​កូរ៉េខាងជើង»៕

ចុច​អាន៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់