• 2019-02-13 06:24:11
  • ព័ត៌មាន

ប្រទះឃើញខ្លាខ្មៅកម្របំផុតនៅអាហ្វ្រិក មិនធ្លាប់ឃើញអស់ពេលជាង ១០០ឆ្នាំ

  • 2019-02-13 06:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​ខ្លា​ខ្មៅ​ដ៏​កម្រ​មួយ​ក្បាល ត្រូវ​អ្នក​ថត​រូប​ថត​បាន​នៅ​ក្នុង​ព្រៃ​នៃ​ប្រទេស​កេនយ៉ា​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ជាង ១០០​ឆ្នាំ​មក​ហើយ។

លោក Will Burrard-Lucas ជា​អ្នក​ថត​រូប​សត្វ​ព្រៃ​មក​ពី​ប្រទេស​អង់គ្លេស​ក្នុង​វ័យ ៣៥​ឆ្នាំ បាន​ផ្ដិត​យក​រូប​ភាព​សត្វ​ខ្លា​ខ្មៅ​នេះ​នៅ​ក្នុង​ព្រៃ​នា​ពេល​យប់។ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​ខ្លា​ខ្មៅ​ត្រូវ​ថត​បាន​នៅ​ព្រៃ​តំបន់​អាហ្វ្រិក​ក្នុង​រយៈ​ពេល​ជាង ១០០​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​ថត​រូប​នេះ​ឲ្យ​ដឹង​ថា វា​ជា​សុបិន្ដ​របស់​លោក​ដើម្បី​ថត​រូប​សត្វ​ខ្លា​ខ្មៅ​ដ៏​កម្រ​នេះ​ចាប់​តាំង​ពី​លោក​នៅ​វ័យ​ក្មេង​​​មក​ម្ល៉េះ។

លោក​បាន​ចាប់​ផ្ដើម​ការ​ធ្វើ​ដំណើរ​របស់​ខ្លួន​ទៅ​កាន់​តំបន់ Laikipia នៃ​ប្រទេស​កេនយ៉ា​ដែល​ជា​តំបន់​តែ​មួយ​គត់​មាន​ខ្លា​ខ្មៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ទាំង​មូល។ លើស​ពី​នេះ​ទៀត លោក​បាន​ប្រើប្រាស់​ឧបករណ៍​ពិសេស​សម្រាប់​តាមដាន​ទី​តាំង​សត្វ​ខ្លា ក៏​ដូច​ជា​កាមេរ៉ា DSLR គុណ​ភាព​ខ្ពស់​សម្រាប់​ចាប់​យក​រូប​ភាព​របស់​វា​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា សត្វ​ខ្លា​ខ្មៅ​ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​លើក​ចុង​ក្រោយ​បង្អស់​កាល​ពី​ឆ្នាំ ១៩០៩ នៅ​ក្នុង​ប្រទេស Ethiopia ហើយ​រូបភាព​នេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ​នៃ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​នៅ​ក្នុង​ទីក្រុង Washington DC សហរដ្ឋអាមេរិក៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម