• 2019-02-15 09:54:22
  • ព័ត៌មាន

បន្តិចទៀតនេះ ទៅដើរលេង​នៅ​តំបន់អង្គរ មិន​បាច់​សួរ​គេ​ក៏​ដឹង​ឈ្មោះ​ និងអាយុប្រាសាទដែរ

  • 2019-02-15 09:54:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិ​អប្សរា​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​រៀប​ចំឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង​១០០​ដាក់នៅ​តាម​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​គណៈកម្មាធិការ​​ ICC-Angkor។​

(រូបភាព៖អាជ្ញាធរជាតិអប្សរា)

​​​​​​​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​រសៀល​នេះ អាជ្ញាធរជាតិ​អប្សរា ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ការ​ងារបាន​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​បាន​២៥​ភាគរយ​ហើយ ខណៈ​ផ្ទាំង​ឈ្មោះ​សរុប​ត្រូវ​ធ្វើមាន​ចំនួន​១១៨​ផ្ទាំង​ ហើយ​អាច​នឹង​ដាក់​នៅ​តាម​ប្រាសាទនៅ​ពេល​ឆាប់ៗខាងមុខ។

បើ​តាម​ប្រ​ភព​ខាង​លើ​ផ្ទាំង​ឈ្មោះ​នេះ​នឹង​មាន​បង្ហាញ​ព័ត៌មាន​ជា​ភាសាខ្មែរ និង​អង់គ្លេស រៀប​រាប់​ពី​ឈ្មោះ​ប្រាសាទ​ អាយុកាល​កសាង​ប្រាសាទ​ និង​ទិស​ច្រក​ចូល​ប្រាសាទ​ជាដើម។ ផ្ទាំង​ឈ្មោះ​នេះ​មាន​កម្ពស់​ពី​ជាង​មួយ​ម៉ែត្រ​សម្រាប់​ខ្នាត​ធំ និង​​ត្រឹម​មួយ​ម៉ែត្រសម្រាប់​ខ្នាត​តូច​។​

ប្រ​ភព​ដដែល​សរសេរថា៖ «ចំនួន​ផ្ទាំង​នេះ​គឺមិន​បាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​ រមណីយ​ដ្ឋាន​អង្គរ​ឡើយ​ដោយ​ហេតុថា​ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន​​ ចំពោះ​ទីតាំង​ដែល​ដំឡើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ក្រុមការ​ងារ​បាន​គិត​ទៅចំណុច​៣គឺ​ នៅក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ​​ទីតាំង​ងាយ​មើល​ឃើញ​របស់​ភ្ញៀវ​ទេសចរ​ និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋ​ភាព​ប្រាសាទ​ទាំងមូល​»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់