• 2019-02-16 08:32:26
  • ព័ត៌មាន

​​ទិដ្ឋភាព​អ្នក​លេង​មាឌ ​ខ្លា​ឃ្មុំ​ប្រមាញ់​ត្រី​ក្នុង​ទឹក​រហ័សរហួន​ដែល​​គ្រប់​គ្នា​ស្ទើរ​មិន​នឹក​ស្មាន

  • 2019-02-16 08:32:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ខ្លា​ឃ្មុំ​មិន​ត្រឹម​ពូកែ​ប្រមាញ់​នៅ​លើ​គោក​ទេ​​ ប៉ុន្តែ​ចង្វាក់​រស់រវើក​នៃ​សត្វ​យក្ស​ខ្លាឃ្មុំ​ពណ៌​ត្នោត​​បោះពួយ​ចាប់ត្រី​សាលម៉ុន​​ក្នុង​ទឹក​ជ្រោះ​នៅ​រដ្ឋ​អាឡាស្កា​ពិត​ជា​អស្ចារ្យ។

​​អ្នកថតរូប​ឯកសារ​សត្វ Kevin Dooley អាយុ​៥៧​ឆ្នាំ បាន​ផ្តិត​យក​នូវ​រូបភាព​រស់រវើក​​ខ្លាឃ្មុំ​​កំពុង​ប្រមាញ់​ត្រី​ធ្វើ​ជា​ចំណី​នៅ​លើ​ដង​ទន្លេ Alagnak ភាគ​ខាងត្បូង​រដ្ឋ​អាឡាស្កា។

Dooley បាន​និយាយ​ថា​​ខ្លាឃ្មុំ​បាន​ធ្វើ​ដំណើរ​ចុះ​ឡើង​នៅ​តាម​ដង​ទន្លេ​ដើម្បី​ស្វែងរក​ត្រី​សាលម៉ុន។ រដូវ​នេះ​​ត្រី​សាលម៉ុន​ត្រូវ​ហែល​ទឹក​ទៅ​ខាង​លើ ដើម្បី​ស្វែង​រក​កន្លែង​ពង​កូន។ នៅ​ពេល​ខ្លាឃ្មុំ​កាន់​តែ​មាន​វ័យ​ច្រើន វា​កាន់​តែ​ស្ទាត់​ជំនាញ​ក្នុង​ការ​ចាប់​ត្រី។

ខ្លាឃ្មុំ​ពណ៌ត្នោត​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​នេសាទ​ត្រី​សាលម៉ុន​ ដើម្បី​ទុក​ជា​ស្បៀង​បម្រុង​រយៈពេល​វែង​នៅ​រដូវ​រងារ​ប៉ុន្មាន​ខែ​ខាង​មុខ។

ខ្លាឃ្មុំ​ពណ៌ត្នោត​របស់​រដ្ឋ​អាឡាស្កា​សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ខ្លាឃ្មុំ​ដែល​មាន​មាឌ​ធំ​បំផុត​ទី២ នៅ​លើ​ពិភពលោក។ ជា​ធម្មតា​វា​មាន​កម្ពស់​រហូត​ដល់​ ២,៤ ម៉ែត្រ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី