• 2019-02-27 02:04:43
  • ព័ត៌មាន

កាន់តែធ្ងន់ធ្ងរ! ប៉ាគីស្ថានគំរាមបើកការសងសឹកវិញ ក្រោយឥណ្ឌាវាយប្រហារផ្លូវអាកាស

  • 2019-02-27 02:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប៉ាគីស្ថាន ចេញ​មុខ​សន្យា​ថា​នឹង​បើក​ការ​ប្រយុទ្ធ​សងសឹក​វិញ​ក្រោយ​ពេល​ដែល​ឥណ្ឌា​បើក​ការ​វាយ​ប្រហារ​មក​ជុំរុំ​ភេរវករ​នៅ​តំបន់​កំពុង​មាន​ជម្លោះ Kashmir។

យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី Imran Khan ឲ្យ​ដឹង​ថា "ប្រទេស​ឥណ្ឌា​បាន​ធ្វើ​ការ​ឈ្លានពាន​មក​លើ​ប៉ាគីស្ថាន ដែល​យើង​ត្រូវ​ឆ្លើយ​តប​នៅ​ពេលវេលា និង​ទីតាំង​សម​ស្រប។” ចំណែក​ឯ​ឧត្ដមសេនីយ៍​ឯក Asif Ghafoor បាន​ធ្វើ​ការ​ព្រមាន​ផង​ដែរ​ថា​ឥឡូវ​នេះ​គួរ​តែ​ដល់​ពេល​ដែល​ឥណ្ឌា​រង់​ចាំ​ការ​ឆ្លើយ​តប​របស់​ប៉ាគីស្ថាន​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ភ្ញាក់​ផ្អើល​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញនេះ​ថា កង​ទ័ព​អាកាស​បាន​បើក​ការ​វាយ​ប្រហារ​នៅ​ព្រឹក​នេះ​ទៅ​លើ​ជុំរុំ​ភេរវករ​និង​កម្ទេច​វា​ទាំង​ស្រុង។ ក្រុម​ភេរវករ​ជីហាត​នេះ​មាន​ឈ្មោះ Jaish-e-Mohammed ដែល​មាន​សកម្មភាព​យ៉ាង​ខ្លាំង​ក្លា​នៅ​តំបន់ Kashmir ប៉ុន្តែ​ការ​វាយ​ប្រហារ​តាម​អាកាស​បាន​កម្ទេច​ពួកគេ ហើយ​ទទួល​ជោគជ័យ ១០០​%​តាម​ការ​គ្រោង​ទុក។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​យន្ដហោះ​ចម្បាំង​ឥណ្ឌា​ហោះ​ឆ្លង​កាត់​ខ្សែ​បន្ទាត់​គ្រប់គ្រង (LoC) ដែល​បែងចែក​ប្រទេស​ឥណ្ឌា និង​ប៉ាគីស្ថាន​ជា​ពីរ​ចាប់​តាំង​ពី​ឆ្នាំ ១៩៧១​មក​ដែល​ពួកគេ​ធ្វើ​សង្គ្រាម​បើកចំហរ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម