• 2019-02-27 09:10:46
  • ព័ត៌មាន

ក្ដៅៗ! ប៉ាគីស្ថានសងសឹកបានសម្រេច បាញ់ទម្លាក់យន្ដហោះពីរគ្រឿងរបស់ឥណ្ឌា

  • 2019-02-27 09:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​ទ័ព​ប៉ាគីស្ថាន បាន​បាញ់​ទម្លាក់​យន្ដហោះ​យោធា​ពីរ​គ្រឿង​របស់​ឥណ្ឌា​នៅ​តំបន់​កំពុង​មាន​ជម្លោះ Kashmir រយៈ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ឥណ្ឌា​វាយ​ប្រហារ​ផ្លូវ​អាកាស​មក​លើ​ជុំរុំ​ក្រុម​សកម្មប្រយុទ្ធ​ជីហាត។

យោង​តាម​មន្ត្រី​ប៉ាគីស្ថាន​ឲ្យ​ដឹង​ថា អ្នក​បើក​យន្ដហោះ​ឥណ្ឌា​ពីរ​នាក់ និង​ជន​ស៊ីវិល​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​ដែល​យន្ដហោះ​ធ្លាក់​នៅ​សង្កាត់ Budgam​ទឹក​ដី​ប្រទេស​ឥណ្ឌា។ ចំណែក​ឯ​យន្ដហោះ​មួយគ្រឿង​ទៀត បាន​ធ្លាក់​នៅ​ក្នុង​ទឹក​ដី​ប៉ាគីស្ថាន​ដែល​អ្នក​បើកបរ​យន្ដហោះ​ត្រូវ​បាន​ចាប់​ខ្លួន។ ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប៉ាគីស្ថាន​គំរាម​សង​សឹក​ឥណ្ឌា​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​របស់​ឥណ្ឌា​មក​លើ​ក្រុម​សកម្មប្រយុទ្ធ​ដែល​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​កាល​ពី​ថ្ងៃ​អង្គារ។

គួរ​ឲ្យ​ដឹង​ថា ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ បាន​ចាប់​ផ្ដើម​កើត​ឡើង​ក្រោយ​ពេល​ដែល​ក្រុម​សកម្មប្រយុទ្ធ​ប៉ាគីស្ថាន​ធ្វើ​អត្តឃាត​បំផ្ទុះ​ឡាន​នៅ​ទឹក​ដី​ឥណ្ឌា​នៃ​តំបន់ Kashmir ដែល​សម្លាប់​ប៉ូលិស​ឥណ្ឌា​យ៉ាង​ហោច ៤០​នាក់​កាល​ពី​ថ្ងៃ​ទី ១៤​ខែ​កុម្ភៈ​កន្លង​ទៅ៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់