• 2019-03-02 08:40:46
  • ព័ត៌មាន

ប៉ុន្មាន​សន្លឹក​ថត​សត្វ​ចំ​ពេល​ចៃដន្យ បង្កើត​ជា​រូបភាព​ចម្លែក​ដែល​មិន​អាច​រៀបចំ​បាន

  • 2019-03-02 08:40:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ដែល​ថត​បាន​ចំពេល​ចៃដន្យ​ទាំង​នេះ ហាក់​ដូចជា​បង្ហាញ​ឲ្យ​ឃើញ​ថា​សត្វ​មាន​ក្បាល​២ ក​វែង ឬ បង្កើត​ជា​ទិដ្ឋភាព​ស៊ីមេទ្រី​ដ៏​អស្ចារ្យ​ដែល​មិន​អាច​រៀបចំ​បាន។

សិល្បករថត​រូប​ឯកសារ​ទាំង​នេះ​ពិត​ជា​មាន​សំណាង​ដែល​អាច​ផ្តិត​បាន​នូវ​ទិដ្ឋភាព​មិន​ធម្មតា​ទាំង​នេះ ពី​ព្រោះ​វា​ជា​រូបថត​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ស្នាដៃ​កម្រ វា​មិន​អាច ឬ មិន​ងាយ​នឹង​ថត​បាន​នៅ​កន្លែង​ផ្សេង។

ចាប់​ពី​ពេល​នេះ​ទៅ អ្នក​អាច​សាកល្បង​​ថត​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​២​ក្បាល​នៅ​ពេល​ពួកវា​នៅ​ជិត​គ្នា រង់ចាំ​សង្កេត​ក្រែងលោ​អាច​​​ថត​ចំ​ពេល​ចៃដន្យ​ណាមួយ ហើយ​មើល​ថា​តើ​រូបថត​ទាំង​នោះ​នឹង​អស្ចារ្យ​ប៉ុណ្ណា។

ខាង​ក្រោម​នេះ​គឺ​ជា​ទិដ្ឋភាព​សត្វ​២​នៅ​ជិត​គ្នា​បង្កើត​បាន​ជា ​រូបភាព​ចម្លែក​ដែល​មិន​អាច​រៀបចំ​បាន​នៅ​កន្លែង​ផ្សេង៖

​ខ្លា​ឈីតា​២​ក្បាល​ នៅ​ឧទ្យាន Maasai Mara Reserve ប្រទេស​កេនយ៉ា​មាន​ចង្វាក់​ដើរ និង ​ដងខ្លួន​ស៊ីមេទ្រី​គ្នា​ឥតខ្ចោះ

សត្វ​ត្មាត​២ មើល​ទៅ​ហាក់​ដូច​មាន​ក្បាល​២ ត្រូវ​បាន​ថត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ប្រទះ​ឃើញ​នៅ​ជិត​តំបន់ Jorbeer កន្លែង​ចាក់​សម្រាម​ដ៏​ធំ​បំផុត​នៅ​ទីក្រុង Rajasthan ប្រទេស​ឥណ្ឌា

ក្តាន់​ដែល​មើល​ទៅ​ដូច​មាន​ក្បាល​២ ក្នុង​ឧទ្យាន​ Richmond Park ចក្រភព​អង់គ្លេស ថត​បាន​ក្នុង​ឆ្នាំ​ ២០១៥

រូបថត​របស់ Gal Zanir នៃ​សេះបង្កង់​២​ក្បាល​ អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​បើ​​ក្រឡេក​មួយ​ភ្លែត

រូបថត​ពពែ​របស់ Travis Joshua ស្រដៀង​នឹង​ទិដ្ឋភាព​របស់​សេះ​បង្កង់​ទាំង​២​ក្បាល​ដែរ ប៉ុន្តែ​ភាព​ស៊ីមេទ្រី​នៃ​រូបភាព​របស់ Gal Zanir មាន​ភាព​លេចធ្លោ​ជាង

សត្វ​អូដ្ឋ​២​នេះ​សឹង​តែ​បង្កើត​ទស្សនីយភាព​របស់​ពួកគេ​ឲ្យ​ក្លាយ​ជា​សត្វ​ក​វែង​មួយ

​​​​សត្វ​តោ​កេនយ៉ា​២​ក្បាល បើ​យើង​មើល​មួយ​ភ្លែត​ស្មាន​តែ​ពួកវា​កំពុង​ជិះ​លើ​ខ្នង​គ្នា

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទថ្មី