- 2019-03-10 03:07:45
- ព័ត៌មាន
ដាច់ភ្លើងច្រើនកន្លែងនៅវេណេស៊ុយអេឡា ខណៈមន្ត្រីថាមកពីការវាយប្រហារតាមអ៊ីនធឺណិត
- 2019-03-10 03:07:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាច់ភ្លើងច្រើនកន្លែងនៅវេណេស៊ុយអេឡា ខណៈមន្ត្រីថាមកពីការវាយប្រហារតាមអ៊ីនធឺណិត
ចន្លោះមិនឃើញ
ការដាច់ចរន្ដអគ្គិសនីនៅស្ទើទូទាំងប្រទេសវេណាស៊ុយអេឡា ត្រូវបានរាយការណ៍ថាបណ្ដាលមកពីបញ្ហានៅរោងចក្រវារីអគ្គិសនី Guri ក្នុងរដ្ឋ Bolivar។
យោងតាមរបាយការណ៍ឲ្យដឹងថា ការដាច់ភ្លើងនេះ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅដែលបណ្ដាលឲ្យតំបន់ជាច្រើនមិនមានអគ្គិសនីប្រើប្រាស់។ ប៉ុន្តែមន្ត្រីម្នាក់មកពីជួររដ្ឋាភិបាលប្រទេសនេះ លើកឡើងថាការដាច់ប្រព័ន្ធអគ្គិសនីគឺបណ្ដាលមកពីការវាយប្រហារតាមអ៊ីនធឺណិតរបស់អាមេរិក។ រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មានលោ Jorge Rodriguez ឲ្យដឹងថា "នេះគឺជាការវាយប្រហារដ៏សាហាវបំផុតមកលើប្រជាជនវេណេស៊ុយអេឡាដែលមិនធ្លាប់មានក្នុងរយៈពេល ២០០ឆ្នាំនេះ។" លើសពីនេះទៀត លោករដ្ឋមន្ត្រីក៏បានសន្យាថានឹងដាក់ពាក្យបណ្ដឹងទៅកាន់ការិយាល័យអង្គការសហប្រជាជតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។
គួរឲ្យដឹងថា ការដាច់ភ្លើងនេះ បានបណ្ដាលឲ្យទីក្រុង Caracas មានភាពជ្រួលច្របល់ខ្លាំងដោយសាររថភ្លើងក្រោមដីត្រូវបានបិទ ខណៈដែលចរាចរកាន់តែវឹកវរដោយសារមិនមានភ្លើងស្តុប ខណៈដែលអាកាសយានដ្ឋានអន្ដរជាតិធំបំផុតក្នុងប្រទេស ក៏រងផលប៉ះពាល់ផងដែរ៕