• 2019-03-29 06:26:14
  • ព័ត៌មាន

រដូវ​ប្រាំង​ឆ្នាំនេះ​ក្ដៅពេក ធ្វើ​ឲ្យ​មាន​ការរំហួត​ទឹក​​កម្រិតធំ​នៅ​កសិន្ធុ​រមនីយដ្ឋាន​អង្គរ​

  • 2019-03-29 06:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញា​ធរឲ្យ​ដឹងថា​​​រដូវ​ប្រាំង​ក្នុង​ឆ្នាំ​២០១៩នេះ ប្រ​ទេស​កម្ពុជា​នឹង​រង​នូវឥទ្ធិពល​El Nino ដែល​ថា​អាច​ធ្វើឲ្យ​អាកាស​ធាតុ​ក្ដៅ​ហួត​ហែង​ខ្លាំង ហើយ​ករណ៍​នេះ​បាន​ធ្វើ​ឲ្យ​​បរិមាណទឹ​ក​ក្នុង​​កសិន្ធុ​បរិវេណ​រមនីដ្ឋាន​អង្គរ​បាត់​បង់​ជាង​មួយ​ម៉ឺន​​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ។

ថ្វី​បើ​មាន​បញ្ហា​បែប​នេះក្ដី ក៏អាជ្ញាធរ​អះអាង​ថាមិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ បរិមាណ​ទឹកក្នុង​កសិន្ធុ​ប្រាសាទ​អង្គរ​វត្តនោះ​ឡើយ ព្រោះ​ថា​កសិន្ធុ​អាច​ផ្ទុកទឹក​បាន​សរុប​ជាង​១​លាន​ម៉ែត្រ​គូប​ ព្រម​ទាំង​មាន​ការ​បញ្ចូល​ទឹក​ជា​ប្រចាំ​ផង​ដែរ។​ នេះបើ​តាម​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​អាជ្ញាធរជាតិ អប្សរា​នារ​សៀល​នេះ។

ប្រ​ភព​ខាង​លើ​សរសេរបន្ថែមថា៖ «ម្យ៉ាង​វិញ​ទៀត​ អាជ្ញាធរ​ជាតិអប្សរា​ក៏បាន​សហការ​ជាមួយ​រដ្ឋាករ​ទឹកស្វយ័ត​សៀមរាប​ជាប្រចាំ​ក្នុង​ការគ្រប់​គ្រង​ទឹក​ក្រោមដីធ្វើ​យ៉ាង​ណាកុំឱ្យ​ការបូម​ទឹកក្រោម​ដីយកមក​ប្រើ​ប្រាស់​ប៉ះពាល់ទៅ​ដល់ស្រទាប់​ទឹកក្រោមដី​ ដែល​អាចនឹង​មានហានីភ័យ​ដល់​ការ​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ...​ដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​ទឹក​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត​ធានាបាន​តុល្យភាព​មិនរីង​ស្ងួត​និង​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត​ក្នុង​កសិន្ធុ​ជានិច្ច​»។​​​

អត្ថបទ៖ ទូច សុខា

មតិយោបល់