• 2019-03-29 13:19:20
  • ព័ត៌មាន

អាស៊ីអាគ្នេយ៍​មាន​ ២​ប្រទេស​ ដែល​មាន​ប្រជាជន​លើស​ ១០០​លាន​នាក់

  • 2019-03-29 13:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ចម្រុះ​ប្រពៃណី វប្បធម៌ ជាតិសាសន៍ និង​ធនធាន​ធម្មជាតិ​ជា​ច្រើន​។ លើស​ពី​នេះ​ទៅ​ទៀត​ ក្នុង​តំបន់​ក៏​មាន​ប្រជាជន​ច្រើន​ដែរ​គឺ​ជាង​ ៦០០​លាន​នាក់​។ យ៉ាង​ណា​ក៏​ដោយ​មាន​តែ​ ២​ប្រទេស​ប៉ុណ្ណោះ​ ដែល​មាន​ប្រជាជន​លើស​ពី ១០០​លាន​នាក់​។ ប្រទេស​ទាំង​ ២​នេះ​គឺ ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ហ្វីលីពីន។

ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ប្រជុំ​កោះ​តូច​ធំ​ជា​ច្រើន​។ ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ ២៦៤​លាន​នាក់ ក្នុង​ឆ្នាំ២០១៧ នេះ​បើ​តាម​ធនាគារ​ពិភពលោក ដែល​ជា​ចំនួន​ច្រើន​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ច្រើន​បំផុត​ទី ៤ ក្នុង​ពិភពលោក។

ចំណែក​ឯ​ ប្រទេស​ហ្វីលីពីន​វិញ ក៏​ជា​ប្រទេស​ប្រជុំ​កោះ​ដែរ​ ហើយ​ប្រទេស​នេះ​ ជា​ប្រទេស​អាស៊ីអាគ្នេយ៍​តែ​មួយ​គត់​ដែល​គ្មាន​ព្រំដែន​ដី​គោក។ បើ​តាម​ធនាគារ​ពិភពលោក ហ្វីលីពីន​មាន​ប្រជាជន​សរុប​ជាង​ ១០៥​លាន​នាក់​ ក្នុង​ឆ្នាំ២០១៧ ដែល​ជា​ចំនួន​ច្រើន​បំផុត​ទី ២​ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ពិភពលោក​សព្វថ្ងៃ​មាន​ប្រជាជន​សរុប​ជាង​ ៧.៦ពាន់​លាន​នាក់ ក្នុង​នោះ​ប្រជាជន​តំបន់​អាស៊ី​សរុប​ ៤.៤​ពាន់​លាន​នាក់៕

ប្រភព៖ Worldatlas អត្ថបទ៖ សេរី មង្គល

មតិយោបល់