• 2019-05-18 02:58:00
  • ព័ត៌មាន

ប្តី​ប្រពន្ធ​១​គូ​ឆ្លើយ​តប​​អ្នក​លេង Instagram រិះគន់​រូបថត​ដ៏​គ្រោះថ្នាក់​លើ​រថភ្លើង​​របស់​ពួកគេ

  • 2019-05-18 02:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ប្តី​ប្រពន្ធ​​១​គូ​ប្រថុយ​នឹង​គ្រោះថ្នាក់​ដើម្បី​បាន​ថត​ប្លង់​ដ៏​ស្រស់​ស្អាត​នៅ​លើ​លើ​រថភ្លើង​ បាន​​ក្លាយ​ជា​ប្រធានបទ​ក្តៅ​​នៅ​ដើម​ខែ​ឧសភា​សម្រាប់​អ្នក​និយម​លេង Instagram។

​​​​Jean និង Camille មក​ពី​ទីក្រុង​ប្រ៊ុចស៊ែល​ដែល​បាន​បង្ហោះ​នៅ​លើ Instagram ឈ្មោះ @Backpackdiariez បាន​រង​ការ​រិះគន់​ដោយសារ​ការ​ចែក​រំលែក​រូបថត​របស់​ពួកគេ​កាល​ពី​ថ្ងៃ​ឈប់​សម្រាក​ថ្មីៗ​នេះ​នៅ​ប្រទេស​ស្រីលង្កា។

រូបភាព​ដ៏​អស្ចារ្យ​នេះ​បាន​បង្ហាញ​ថា​គូ​ស្វាមី​ភរិយា​កំពុង​ថើប​គ្នា​​នៅ​លើ​រទេះភ្លើង​ដែល​កំពុង​រំកិល នៅ​ពេល​ដៃ​របស់​នាង​កំពុង​កាន់​បង្កាន់​ដៃ​រថភ្លើង ជើង​ម្ខាង​គៀប​នឹង​ស្វាមី ហើយ​ដៃ​​ប្តី​របស់​នាង​​កាន់​បង្កាន់​ដៃ​រថភ្លើង​តែ​ដៃ​ម្ខាង​ប៉ុណ្ណោះ។

ទន្ទឹម​នឹង​មាន​ការ​សរសើរ​ថា​ជា​ស្នេហា "​រ៉ូមែនទិច" និង "អស្ចារ្យ" អ្នក​ខ្លះ​ក៏​បញ្ចេញ​មតិ​ថា​ "ឆោតល្ងង់" និង "គ្រោះថ្នាក់​បំផុត"។

​​Camille បាន​ពន្យល់​ថា "នៅ​ពេល​យើង​ថត​រូប រថភ្លើង​កំពុង​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ស្មើ​គេ​ដើរ​ប៉ុណ្ណោះ ហើយ​ជ្រោះ​ក៏​មិន​ជ្រៅ​ដែរ"។

“យើង​នឹង​មិន​ប្រថុយ​ជីវិត ឬ សុខភាព​របស់​យើង​ដើម្បី​បាន​រូប​ស្អាត​នោះ​ទេ។ ខ្សែ​រថភ្លើង​នេះ​ល្បី​បំផុត​នៅ​ក្នុង​ប្រទេស​ស្រីលង្កា ហើយ​​យើង​បាន​ឃើញ​រូប​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម ឃើញ​មាន​មនុស្ស​ដើរ​ចេញ​ពី​ទ្វារ​ [ទូរ​រថភ្លើង] ហើយ​យើង​​ដឹង​ថា​យើង​ចង់​បាន​ដូច្នេះ​ដែរ ដោយ​យើង​បាន​រៀបចំ​ទុក​ជា​មុន"។

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម