• 2019-05-27 05:05:02
  • ព័ត៌មាន

នៅ​ពេល​ជួប​គ្រោះ​ថ្នាក់​ដោយសារ​ការងារ តើ​ ប.ស.ស ផ្ដល់​ជូន​អ្វី​ខ្លះ?

  • 2019-05-27 05:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ ប.ស.ស. ផ្ដល់​ជូន​អ្វី​ខ្លះ ពេល​ខ្ញំ​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​ការងារ? នេះ​ជា​សំណួរ​ដែល​អ្នក​មាន​បណ្ណ​ បេឡាជាតិ​របប​សន្តិសុខ​សង្គម – ប.ស.ស តែង​តែ​សួរ​នាំ ហើយ​ឆ្លើយ​តប​នឹង​សំណួរ​នេះ ខាង​ប.ស.ស បាន​បញ្ជាក់​ថា ប្រសិន​បើ​អ្នក បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​សមាជិក​បេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប.ស.ស. អ្នក​នឹង​ទទួល​បាន​របប​ធានា​រ៉ាប់រង​គ្រោះ​ថ្នាក់​ការងារ ដែល​មាន​អត្ថប្រយោជន៍​ដូច​ខាង​ក្រោម៖

  • សេវា​ព្យាបាល​ថែទាំ និង​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នក​ថែទាំ

  • ប្រាក់​ឧបត្ថម្ភ ៧០% នៃ​ប្រាក់​ឈ្នួល​មធ្យម​ប្រចាំ​ថ្ងៃ ពេល​ដែល​ឈឺ មិន​អាច​ទៅ​ធ្វើការ​បាន

  • ប្រាក់​ឧបត្ថម្ភ និង​ឧបករណ៍​ជំនួយ​ផ្សេងៗ​បើ​សិន​របួស ឬ​ពិការ។

  • គ្រួសារ​អ្នក​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រសិន​បើ​មាន​គ្រោះ​ថ្នាក់ដល់​ជីវិត (លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បានអនុវត្ត)

ព័ត៌មាន​បន្ថែម​ប្រិយមិត្ត​អាច​ទូរសព្ទ​ទៅ​កាន់​លេខ​ Hotline 1286

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់