- 2019-06-19 09:40:21
- ព័ត៌មាន
ប្រជាពលរដ្ឋនៅតំបន់នេះត្រៀមទឹកទុកផង អាជ្ញាធរនឹងផ្ដាច់ទឹកបួនម៉ោង
- 2019-06-19 09:40:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជាពលរដ្ឋនៅតំបន់នេះត្រៀមទឹកទុកផង អាជ្ញាធរនឹងផ្ដាច់ទឹកបួនម៉ោង
ចន្លោះមិនឃើញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយដើម្បីដំឡើងនាឡិកាទឹកថ្មីទំហំ៨០មីលីម៉ែត្រ។
ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសរសេរថានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ខ្លួននឹងផ្អាកការផ្គត់ផ្គង់ទឹករយៈពេលបួនម៉ោងចាប់ពីម៉ោង៨យប់ ដល់ម៉ោង១២យប់។
ការផ្អាកនេះគឺ ធ្វើឡើងដើម្បីដំឡើងនាឡិកាទឹកថ្មីទំហំ៨០មីលីម៉ែត្រចូលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការដំឡើងនេះនឹងត្រូវផ្អាកទឹកនៅលើផ្លូវ៥០RC ដល់ផ្លូវ១៤៣Rក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។
តាមរយៈសេចក្ដីជូនដំណឹងនេះរដ្ឋាករទឹកស្វយ័តថានឹងអាចឲ្យប្រជាពលរដ្ឋអាចត្រៀមទឹកទុកប្រើសម្រាប់រយៈពេលខ្លីនេះ៕