• 2019-06-23 06:15:00
  • ព័ត៌មាន

វេជ្ជបណ្ឌិត​ភូមា​ដ៏​ស្រស់​ស្អាត​ត្រូវ​បាន​បញ្ឈប់​ពី​តួនាទី ក្រោយ​បង្ហោះ​រូបថតសិចស៊ី​លើ Facebook

  • 2019-06-23 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វេជ្ជបណ្ឌិត​ជនជាតិ​ភូមា​អាយុ ២៩ ឈ្មោះ ណាង មេ សាន (Nang Mwe San) ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​វេជ្ជសាស្រ្ត​របស់​នាង​ក្រោយ​ពី​បាន​បង្ហោះ​រូបថត​របស់​នាង​ស្លៀកពាក់​ស៊ិចស៊ី​នៅ​លើ​គណនី Facebook និង Instagram របស់​​ខ្លួន។

វេជ្ជបណ្ឌិត​​វ័យ​២៩​ឆ្នាំ ឈ្មោះ ណាង មេ សាន (Nang Mwe San)

San បាន​ចូល​រៀន​ពេទ្យ​នៅ​ពេល​ដែល​នាង​មាន​អាយុ​២២​ឆ្នាំ ប៉ុន្តែ​នាង​បាន​​និយាយ​ថា​តែងតែ​សុបិន​ចង់​ក្លាយ​ទៅ​ជា​ "តារា​ម៉ូដែល​ដ៏​សិចស៊ី"។ បន្ទាប់​ពី​បានធ្វើការ​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​ក្រុម​វេជ្ជសាស្ត្រ​មិន​ស្វែងរក​ប្រាក់​ចំណេញ និង បាន​ព្យាបាល​អ្នកជំងឺ​ជា​ច្រើន San បាន​សម្រេច​ចិត្ត​កាល​ពី​២​ឆ្នាំ​មុន​ថា​នឹង​​​ធ្វើ​តាម​បេះដូង​របស់​នាង ដោយ​ចង់​ផ្តោត​លើ​ការងារ​ម៉ូដែល​ម្តង។

Image via Instagram / @nangmwesan

ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​មីយ៉ានម៉ា​បាន​ចោទ​ប្រកាន់​វេជ្ជបណ្ឌិត​វ័យ​ក្មេង​រូប​នេះ​​កាល​ពី​ខែ​មករា​​ថា រូបថត​របស់​នាង​គឺ​វា​មិន​សមស្រប​ឡើយ​ទៅ​តាម​ប្រពៃណី​ភូមា។ ក្រោយ​មក​កញ្ញា​វេជ្ជបណ្ឌិត​រូប​ស្រស់​បាន​និយាយ​ថា នាង​ត្រូវ​បាន​​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​​ដោយ​តម្រូវ​ឲ្យ​លុប​រូប​ទាំង​អស់​ចេញ​ពី​គណនី​បណ្តាញ​សង្គម​របស់​នាង បើ​ពុំ​នោះ​ទេ​​នាង​នឹង​ត្រូវ​​គេ​បញ្ឈប់​ពី​តួនាទី។ ​​

Image via Instagram / @nangmwesan

នាង​បាន​ប្រាប់​ New York Times ថា​នៅ​ពេល​ក្រុមប្រឹក្សា​វេជ្ជសាស្រ្ត​ហៅ​នាង​ ពួកគេ​មិន​បាន​ហៅ​នាង​ថា​ជា​ ម៉ូដែល​ទេ។ "ផ្ទុយ​មក​វិញ​ ពួកគេ​បាន​ហៅ​ខ្ញុំ​ថា​​មនុស្ស​មាន​បញ្ហា​អាកប្បកិរិយា"។ San បាន​និយាយ។

បន្ទាប់​ពី​នាង​​បាន​ព្រងើយ​កន្តើយ​នឹង​ការ​ព្រមាន​របស់​ក្រុមប្រឹក្សា​​វេជ្ជសាស្ត្រ​ អាជ្ញាប័ណ្ណ​របស់​នាង​ក៏​ត្រូវ​បាន​ដកហូត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣ ខែ​មិថុនា​ឆ្នាំ​នេះ។​

Image via Instagram / @nangmwesan

​​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ញូវយ៉ក​ថែម នាង​បាន​និយាយ​ថា "នៅ​ទីនេះ មាន​ការ​រើសអើង​ភេទ​សម្បើម​ណាស់ ... ពួកគេ​មិន​ចង់​ឱ្យ​ស្រ្តី​មាន​មុខ​តំណែង​ខ្ពស់​ទេ។ ហើយ​ពួក​គេ​វិនិច្ឆ័យ​ស្ត្រី​លើ​អ្វី​ដែល​ពួក​យើង​ស្លៀក​ពាក់។ ពួកគេ​មិន​ចង់​ឱ្យ​យើង​ស្លៀក​សូម្បី​ខោ"។

Image via Instagram / @nangmwesan

New York Times បាន​រាយការណ៍​ថា វេជ្ជបណ្ឌិត​វេជ្ជសាស្ត្រ​នារី​ដែល​បញ្ចប់​ការ​សិក្សា​នៅ​ភូមា​​មាន​ប្រាក់ខែ​ទាប​មែនទែន គឺ​ប្រមាណ ១៦០ ដុល្លារ​ក្នុង​១​ខែ។ San បាន​សារភាព​ថា​នាង​អាច​រក​លុយ​បាន​ច្រើន​ជាង​ក្នុង​ការ​ធ្វើ​ជា​ម៉ូដែល ជាជាង​ការងារ​ជា​វេជ្ជបណ្ឌិត​ជំនាញ​​វេជ្ជសាស្ត្រ​របស់​នាង។

Image via Instagram / @nangmwesan

San បាន​បន្ត​ថា​នាង​នឹង​ធ្វើ​បណ្ដឹង​ឧទ្ធរណ៍​ដើម្បី​រក្សា​​អាជ្ញាប័ណ្ណ​វេជ្ជសាស្ត្រ​របស់​នាង ដែល​នាង​នឹង​វិល​ត្រលប់​មក​ចាប់​អាជីព​ជា​គ្រូ​ពេទ្យ​វិញ​នៅ​ពេល​ក្រោយ ប្រហែល​ជា​អាច​ធ្វើ​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត បន្ទាប់​ពី​ឈប់​ពី​អាជីព​ជា​តារា​ម៉ូដែល​របស់​នាង៕

អាន៖ ភូមាជាប់ក្នុងចំណោម ១០ប្រទេសផលិតស្រូវច្រើនបំផុតលើពិភពលោក

អាន៖ ​អ្នក​ភូមិ​​ជាង​១៦​លាន​នាក់​នៅ​ចិន​រក​ចំណូល​ទាប​ជាង​៣៤០ដុល្លារ​១​ឆ្នាំ

ប្រភព៖ nextshark ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់