/5d28b95f25f18_1562949960_medium.jpg)
- 2019-07-13 00:00:00
- ព័ត៌មាន
Zidane ចាកចេញពីកម្មវិធីប្រកួតបើករដូវកាលរបស់ Real ដោយសារហេតុផលផ្ទាល់ខ្លួន
- 2019-07-13 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ចាកចេញពីកម្មវិធីប្រកួតបើករដូវកាលរបស់ Real ដោយសារហេតុផលផ្ទាល់ខ្លួន
ចន្លោះមិនឃើញ
Real Madrid បានបញ្ជាក់ថា Zinedine Zidane បានចាកចេញពីជំរុំហ្វឹកហាត់កម្មវិធីប្រកួតបើករដូវកាលរបស់ពួកគេនៅទីក្រុង Montreal ។
គ្រូបង្វឹកសញ្ជតិបារាំង និង កីឡាករ Real Madrid បានប្រកួតកម្ដៅសាច់ដុំនៅប្រទេសកាណាដាសម្រាប់ត្រៀមរដូវកាលថ្មីរបស់ពួកគេ។
ប៉ុន្តែ Real បានបញ្ជាក់ថា Zidane បានចាកចេញពីទីនោះហើយដោយសារតែ "ហេតុផលផ្ទាល់ខ្លួន" ហើយជំនួយការរបស់លោកគឺ David Bettoni នឹងដឹកនាំជំនួស។ យ៉ាងណាក្តីគេមិនបានបញ្ជាក់ថាជាហេតុផលអ្វីឲ្យប្រាកដនោះទេ។ Zidane ត្រូវបានគេដឹងថាមានកាលវិភាគដ៏មមាញឹកក្រោយពីបានតែងតាំងសាជាថ្មី ដើម្បីស្វែងរកជ័យជម្នះឲ្យ Real ឡើងវិញ។
Los Blancos ស្ថិតក្នុងប្រទេសកាណាដាសម្រាប់ជំរុំហ្វឹកហាត់របស់ពួកគេមុនពេលពួកគេចូលរួមការប្រកួតពានរង្វាន់អន្តរជាតិ (International Champions Cup) នៅរដូវក្តៅនេះ។
Real Madrid នឹងត្រូវប្រឈមមុខជាមួយ Bayern Munich, Arsenal និង Atletico Madrid នៅមុនដំណាច់ចុងខែនេះ។
គ្រូបង្វឹកវ័យ៤៧ឆ្នាំ ក៏បានដាក់សមាសភាពកីឡាករថ្មីដូចជា៖ កីឡាករតម្លៃខ្លួន ១៥០ លានផោន (១៨៨ លានដុល្លារ) Eden Hazard កីឡាករ Ferland Mendy, Eder Militao, Rodrygo និង Luka Jovic ជាដើម៕
អាន៖ ប្រាក់ខែ Bale ម្នាក់ឯងជិតស្មើប្រាក់ខែមិត្តរួមក្រុមកន្លះតារាងបូកបញ្ចូលគ្នា