• 2019-08-16 03:35:00
  • ព័ត៌មាន

ឆ្នេរ​សមុទ្រ​ល្បី​ឈ្មោះ​​​ហ្វីលីពីន​ត្រូវ​បិទ​ទ្វារ ព្រោះ​ម្ដាយ​ជនជាតិចិន​យក​កន្ទប​កូន​មក​កប់​ក្នុង​ឆ្នេរ

  • 2019-08-16 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នេរ​សមុទ្រ​ដ៏​ល្បី​ឈ្មោះ Boracay ត្រូវ​បិទ​ទ្វារ​ឆ្នេរ​ប្រវែង​១០០​ម​ដើម្បី​សម្អាត​សារជាតិ​កខ្វក់​ដែល​ភ្ញៀវ​ទេសចរ​ចិន​បន្សល់​នូវ​ ក៏​ដូច​ជា​ត្រូវ​តេស្ត​ទឹក​សមុទ្រ​ឡើង​វិញ មុន​ពេល​បើកឆ្នេរ​ឲ្យ​ភ្ញៀវ​មក​លេង​សារ​ជាថ្មី។

​កន្លង​ទៅ​ថ្មី​ៗ​នេះ វីដេអូ​ឃ្លីប​ខ្លី​មួយ​ត្រូវ​បាន​គេ​ចែក​រំលែក​ពាសពេញ​បណ្ដាញ​សង្គម​ហ្វីលីពីន។ តាម​នោះ​ដែរ វីដេអូ​បង្ហាញ​ពីនារីជនជាតិ​ចិន​ម្នាក់​កំពុង​កាយ​ដី​ខ្សាច់​ដើម្បី​កប់​កន្ទប​របស់​កូន​ខ្លួន​នៅ​លើ​ឆ្នេរ​សមុទ្រ​​ល្បី​ឈ្មោះ Boracay។ រី​ឯ​រំលង​ទី​នោះ​ប្រមាណ​ជំហាន គេ​សង្កេត​ឃើញ​ម្ដាយ​ម្នាក់​ទៀត​កំពុង​ឲ្យ​កូន​បត់​ជើង​លើ​ឆ្នេរ​សមុទ្រ​​តែ​ម្ដង។

ក្រោយ​ពេល​វីដេអូ​នេះ​ល្បី​ខ្លាំង​ពេក​លើ​បណ្ដាញ​សង្គម ប្រធាន​មន្ទីរ​អនាម័យ Roy Cimatu បាន​ចេញ​បញ្ជារ​ឲ្យ​បិទ​ឆ្នេរ​សមុទ្រ​​នេះ​ប្រវែង​១០០​ម នៅ​កន្លែង​ដែល​កប់​កន្ទប ដើម្បី​ត្រួត​សម្អាត និង​ត្រួត​ពិនិត្យ​ទឹក​សមុទ្រ​ឡើង​វិញ។ ការ​ពិនិត្យ​នេះ​នឹង​មាន​រយៈ​ពេល​ពី៤៨ ទៅ​៧២​ម៉ោង។

បន្ថែម​ពីនោះ​ដែរ សមត្ថកិច្ច​ហ្វីលីពីន​ក៏​ត្រូវ​បញ្ជារ​ឲ្យ​សរសេរ​ផ្លាក​ជា​ភាសាចិន និង​កូរ៉េ​ថា​មិន​អាច​បោះ​ចោល​របស់​កខ្វក់​ចូល​ក្នុង​ឆ្នេរ​បាន​ទេ បើ​មិន​គោរព​វិន័យ​នឹង​ត្រូវ​ផាក​ពិន័យ៕

ចុចអាន៖ ​​ មកដឹងពីមូលហេតុមនុស្សល្បីលឿនដូចផ្លេកបន្ទោរទាំងនេះ ដោយមិនបានព្រាងទុក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម