• 2019-08-19 02:26:21
  • ព័ត៌មាន

មកមើល ទិដ្ឋភាពអ្នកតវ៉ានៅហុងកុងប្រមូលផ្ដុំគ្នា ខណៈអ្នកចូលរួមជិត ២លាននាក់ (មានវីដេអូ)

  • 2019-08-19 02:26:21
  • ចំនួនមតិ 4 | ចំនួនចែករំលែក 28

ចន្លោះមិនឃើញ

ពលរដ្ឋ​ហុងកុង​ជា​ច្រើន​ពាន់​នាក់ បាន​បន្ដ​ធ្វើ​ការ​តវ៉ា​របស់​ខ្លួន​ដែល​ឈាន​ចូល​មក​ដល់​សប្ដាហ៍​ទី ១០​ទាមទារ​ឲ្យ​លុប​បំបាត់​ច្បាប់​បត្យាប័ន​ថ្មី។

យោង​តាម​អ្នក​រៀបចំ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​តវ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ដែល​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឧទ្យាន Victoria អ្នក​ចូល​រូម​កើនឡើង​ដល់​ចំនួន​ជាង ១,៧​លាន​នាក់។ ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បើ​ទោះ​បី​ជា​មាន​ការ​ព្រមាន​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ចាត់​ទុក​ការ​តវ៉ា​នេះ​ថា​ជា "សកម្មភាព​នៃ​អំពើ​ភេរវកម្ម”។ នៅ​ក្នុង​វីដេអូ Timelapse មួយ បាន​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​ប្រមូល​ផ្ដុំ​របស់​អ្នក​តវ៉ា​ដែល​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ដោយ​មាន​អ្នក​ចូល​រួម​ច្រើន​កុះករ​ជា​បន្ដ​បន្ទាប់។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី ដោយ​សារ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Scmp ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់