• 2019-08-19 03:33:52
  • ព័ត៌មាន

កត្ដាសំខាន់ ៤ ធ្វើឲ្យសកលវិទ្យាល័យវៀតណាម ជាប់ឈ្មោះល្អជាងគេមួយក្នុងពិភពលោក

  • 2019-08-19 03:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកលវិទ្យាល័យ Ton Duc Thang ដែល​ស្ថិត​ក្នុង​ទីក្រុង​ហូជីមីញ​ប្រទេស​វៀតណាម បាន​ក្លាយ​ជា​វិទ្យាល័យ​ដំបូង​គេ​ក្នុង​ប្រទេស​ដែល​ជាប់​ឈ្មោះ​ល្អ​បំផុត​ក្នុង​ចំណោម​មួយ​ពាន់​ទូទាំង​ពិភពលោក។

នៅ​ក្នុង​បញ្ជី​សកលវិទ្យាល័យ​ល្អ​ជាង​គេ​បំផុត​ដែល​ចេញ​ដោយ ARWU កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​បង្ហាញ​ថា​ សកលវិទ្យាល័យ Ton Duc Thang ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ចន្លោះ​ពី​ទី ៩០១-១០០០។ ARWU គឺ​ជា​ចំណាត់​ថ្នាក់​ដែល​ចេញ និង​រក្សា​សិទ្ធ​ជា​រៀងរាល់​ឆ្នាំ​ដោយ​ទីប្រឹក្សា​ក្រុង​សៀងហៃ​ដែល​ផ្ដោត​សំខាន់​លើ​គុណភាព​នៃ​ការ​អប់រំ​កម្រិត​ខ្ពស់។ ARWU ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ជី​ចំណាត់​ថ្នាក់​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​មួយ​នៃ​សកលវិទ្យាល័យ​​ទូទាំង​ពិភពលោក ជាមួយ​នឹង​បញ្ជី QS World University Rankings និង Times Higher Education។

សកលវិទ្យាល័យ Ton Duc Thang ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​ដំបូង​កាល​ពី​ឆ្នាំ ១៩៩៧ ជា​សកលវិទ្យាល័យ​ឯក​ជន​ដោយ​សហព័ន្ធ​ការងារ​នៃ​ទីក្រុង​ហូជីមីញ មុន​ប្រែ​ក្លាយ​មក​ជា​សកលវិទ្យាល័យ​រដ្ឋ​ក្នុង​ឆ្នាំ ២០០៨។ កត្ដា​សំខាន់​បួន​ដែល​ធ្វើ​ឲ្យ Ton Duc Thang ជា​ក្នុង​បញ្ជី​សកលវិទ្យាល័យ​ល្អ​ជាង​គេ​មួយ​ក្នុង​ពិភពលោក​រួម​មាន ៖ គុណភាព​អប់រំ (១០%), គុណភាព​ដេប៉ាតឺម៉ង់ (៤០%), ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ (៤០%) និង​ផលិតភាព​នៃ​ឆ្នាំ​សិក្សា​ជា​មធ្យម (១០%)។

ចំណែក​ឯ​សកល​វិទ្យាល័យ​បី​ស្ថិត​លើ​កំពូល​តារាង​ចំណាត់​ថ្នាក់​ក្នុង​ឆ្នាំ​នេះ​រួម​មាន សកល​វិទ្យាល័យ Harvard និង Stanford របស់​សហរដ្ឋអាមេរិក​ដែល​តាម​ពី​ក្រោយ​ដោយ​សកល​វិទ្យាល័យ Cambridge របស់​ចក្រភព​អង់គ្លេស៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម