• 2019-08-22 10:52:57
  • ព័ត៌មាន

ឯកឧត្ដម​ទូត​អគ្គរាជទូត​ជប៉ុន ថ្លែង​អំណរ​គុណ​ប្រជាជន​កម្ពុជា មុន​នឹង​បញ្ចប់​បេសកកម្ម​របស់​លោក

  • 2019-08-22 10:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុន  បាន​មាន​ប្រសាសន៍​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​លោក មុន​ពេល​នឹង​ចាកចេញ​ពី​កម្ពុជា ក្នុង​វីដេអូ​ " ៦០​វិនាទី​ពី​លោក​ទូត​ជប៉ុន " ដែល​បង្ហោះ​នៅ​លើ​ទំព័រ Facebook ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

ឯកឧត្ដម​បាន​មាន​ប្រសាសន៍​ក្នុង​វីដេអូ​នោះ​ថា ក្នុង​អាណត្តិ​ ៣​ឆ្នាំ​បេសកកម្ម​ការទូត​នេះ ​លោក​បាន​ជួប​ជាមួយ​ប្រជាជន​កម្ពុជា​ជា​ច្រើន​ម៉ឺន​ ពាន់ ហើយ​ព្រម​ទាំង​បាន​ចូល​រួម​កម្មវិធី​ជាច្រើន​ផង​ដែរ​។

ឯកឧត្ដម​ជឿជាក់​ថា អនាគត​របស់​កម្ពុជា​នឹង​ត្រចះត្រចង់ ដោយសារ​តែ​មាន​ការ​ចូល​រួម​សហការ និង​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សំណាក់​យុវជន។ ឯកឧត្ដម​ក៏​បាន​ថ្លែងអំណរគុណ ដល់​ប្រជាជន​កម្ពុជា​ចំពោះ​ភាព​កក់ក្ដៅ​ និង​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​។

ជាចុងក្រោយ ឯកឧត្ដម​ក៏​បាន​ជូន​ពរ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​សុខភាព​ល្អ និង​សុភមង្គល ហើយ​ក៏​បាន​ជូនពរ​កម្ពុជា​ឲ្យ​បន្ត​រីក​ចម្រើន ព្រមទាំង​មិត្តភាព​កម្ពុជា-ជប៉ុន​បន្ត​ជា​និរន្តរ​។ ឯកឧត្ដម​មាន​ប្រសាសន៍​មុន​បញ្ចប់​វីដេអូ​ថា៖ " ជួប​គ្នា​ពេល​ក្រោយ " ។

ខាង​ក្រោម​នេះ​ជា វីដេអូ " ៦០​វិនាទី​ពី​លោក​ទូត​ជប៉ុន "៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម