• 2019-09-03 04:02:11
  • ព័ត៌មាន

ហុងកុង ធ្លាក់ចេញ​ពី Top ១០ នៃក្រុង​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក

  • 2019-09-03 04:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាម​សន្ទស្សន៍ ​ក្រុង​សុវត្ថិភាព​ប្រចាំឆ្នាំ​២០១៩ ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Economist Intelligence Unit (EIU) កាលពីពេលថ្មីៗនេះ បង្ហាញថា ហុងកុង បាន​ជាប់ចំណាត់ថ្នាក់ទី២០ ក្នុង​ចំណោមក្រុងដែលមាន​សុវត្ថិភាព​ជាងគេក្នុង​ពិភពលោក។ ចំណាត់ថ្នាក់នេះ បាន​ធ្វើឱ្យហុងកុង​ ធ្លាក់ចេញពី Top ១០ ពោលគឺ​កាលពីឆ្នាំ២០១៧ ហុងកុង ជាប់លេខ៩។ ការ​ធ្លាក់លេខនេះ ក៏ស្របពេល​ដែល​ហុងកុង ​កំពុង​ញាំញី​ដោយ​ការធ្វើបាតុកម្ម។

ការវាយ​តម្លៃ​របស់​ EIU គឺ​ផ្តោត​ទៅលើ​វិស័យ​ផ្សេងៗ​របស់​ក្រុង​នីមួយៗ​ចំនួន៦០ ក្នុងនោះ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ, សុខាភិបាល និង​សន្តិសុខ​បុគ្គល និង​ឌីជីថល ហើយឆ្នាំនេះ EIU ក៏ផ្តោតលើ​កត្តា​បរិស្ថាន​ផងដែរ។

ខាងក្រោម​នេះ​គឺ​ជាក្រុង​ដែលមាន​សុវត្ថិភាព​ជាងគេ​ទាំង២០​ក្នុងពិភពលោក៖

១. តូក្យូ

២. សិង្ហបុរី

៣. អូសាកា

៤. អាមស្ទើរដាម

៥. ស៊ីដនី

៦. តូរ៉ុនតូ

៧. វ៉ាស៊ីងតោន

៨. កូប៉ិនហាហ្គិន

៨. សេអ៊ូល

១០. មែលប៊ឺន

១១. ឈីកាហ្គោ

១២. ស្តុកខូល

១៣. សាន់ហ្វ្រាន់ស៊ីស្កូ

១៤. ឡុងដ៏

១៥. ញ៊ូវយ៉ក

១៦. ហ្រ្វេងហ្រ្វូត

១៧. ឡូសអេនជឺឡេស

១៨. វេលលីងតោន

១៨. ហ្ស៊ូរីក

២០. ហុងកុង៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ សំភី

មតិយោបល់
អត្ថបទពេញនិយម