• 2019-09-04 06:37:34
  • ព័ត៌មាន

សុនខបង្កហេតុជាមួយរថយន្ត Mercedes កំពុងត្រូវគេចាប់អារម្មណ៍

  • 2019-09-04 06:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​សុនខ​មួយ​ក្បាល​នៅ​​តំបន់ Aptos រដ្ឋ​ California បាន​អាច​ឡើង​កាន់​ចង្កូត​រថយន្ត Mercedes-Benz S-Class ស៊េរី​ឆ្នាំ ២០០១ ដែល​បង្ក​ឲ្យ​រថយន្ត​រ៉េ​​លើ​ផ្លូវ និង​ធ្វើ​ឲ្យ​ខ្ទេច​របង​នៅ​ខាង​មុខ​ផ្ទះ។

តាម​ការ​ចុះ​ផ្សាយ​របស់ KPIX បាន​ឲ្យ​ដឹង​ថា​សុនខ​មួយ​ក្បាល​នេះ​​មាន​ឈ្មោះ​ថា​ Duke ដោយ​វា​បាន​នៅ​ក្នុង​រថយន្ត​តែ​ម្នាក់​វា​ និង​មាន​ខ្សែ​ចង​ជាប់​ក្រឡៅ​ក។ ខ្សែ​របស់​ Duke អាច​ធ្វើ​ឲ្យ​ប៉ះ​ដល់​ចង្កឹះ​លេខ​ និង​ទាញ​ចូល​លេខ N។ ក្រោយ​មក​រថយន្ត​ Mercedes អាច​រំកិល​ខ្លួន​បាន ធ្វើ​ឲ្យ​វា​​រ៉េ​ចុះ​ចំណោត​ ​មក​ទើរ​ឈប់​នៅ​មុខ​ផ្ទះ​របស់​ម្ចាស់​ផ្ទះ​ឈ្មោះ Janie និង Jim Black។

ក្រៅ​ពី​​ធ្វើ​ឲ្យ​ដួល​ធុង​សំរាម​​មួយ​ចំនួន និង​ខូច​ខាត​របង​ខាង​មុខ​ផ្ទះ ឃើញ​ថា​មិន​មាន​ការ​ខូច​ខាត​អ្វី​​​ទៀត​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​មាន​គ្រោះ​ថ្នាក់​ដែរ​ក្នុង​ហេតុការណ៍​នេះ។ នេះ​ជា​ការ​ដាស់តឿន​មួួ​​ដល់​ម្ចាស់​រថយន្ត​ ដែល​​ទុក​សត្វ​ចិញ្ចឹម​ចោល​ក្នុង​រថយន្ត៕​​​​​​​​

ចុចអាន ៖ មកស្គាល់ ពូជសុនខសាហាវ និងគ្រោះថ្នាក់បំផុតទាំង១០ ក្នុងពិភពលោក

ប្រភព៖ Jalopnik ប្រែ​សម្រួល៖ សុខហេង

មតិយោបល់