• 2019-09-05 03:57:35
  • សេដ្ឋកិច្ច

លោក​ ឌិន សុមេធារិទ្ធ៖ “រក​ស៊ី​ចូល​​ហ៊ុន​ ខាត​ក៏ឈ្លោះ​គ្នា ចំណេញ​ក៏ឈ្លោះ​គ្នា”​

  • 2019-09-05 03:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​សហ​ស្ថាបនិក​នៃ​សណ្ឋាគារ​ Frangipani Villa និង​ជា​ម្ចាស់​គម្រោង ​​ភូមិ​ផ្កា​ត្រកួន​ ដែល​​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ លោក​ ឌិន​ សុមេធារិទ្ធ​ ក្នុង​កិច្ច​សម្ភាស​ជាមួយ​នឹង sabay លោក​បាន​ថ្លែង​ថា​ ការ​រក​ស៊ី​ចូល​ហ៊ុន​គ្នា​មិន​មែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ​​ ពោល​គឺ​តែង​តែ​មាន​​រកាំរ កូស​​គ្នា​តិច ​ឬ​ច្រើន​ជៀស​មិន​ផុត ​​​​ព្រោះ​មនុស្ស​ម្នាក់ៗ​​តែង​តែ​មាន​មតិយោបល់​ និង​គំនិត​​ខុស​ៗ​​គ្នា​។

ការ​រក​ស៊ី​ចូល​ហ៊ុន​ ខាត​ក៏​ឈ្លោះ​គ្នា​ ចំណេញ​ក៏​ឈ្លោះ​គ្នា​ដែរ​។ ​ខាត​ឈ្លោះ​គ្នា​ ដោយ​សារ​មាន​អ្នក​បន្ទោស ​ហើយ​ចំណេញ​ឈ្លោះ​គ្នា​ដោយ​សារ​​​​ ម្ចាស់​ភាគហ៊ុន​​ណា​ម្នាក់​ ក្នុងចំណោម​នោះ​ទាម​ទារ​ផល​ប្រយោជន៍​ ​ឬ​គុណសម្បត្តិ​តែ​ម្នាក់​ឯង។

យ៉ាង​ណា​ក៏ដោយ​សហគ្រិន​​ជើង​ចាស់ ​ដែល​មាន​បទ​ពិសោធន៍​រក​ស៊ី​ចូល​​គ្នា​បាន​ចែក​រំលែក​រំលែក​​​ថា​ គេ​នៅ​តែ​អាច​រក​ស៊ី​ចូល​ហ៊ុន​គ្នា​បាន ​ដោយ​ម្ចាស់​​ហ៊ុន​អាច​​ជា​បង​ប្អូន​ មិត្តភ័ក្ដិ​ ស្គាល់​​គ្នា​ជិត​ស្និទ្ធ។​ មនុស្ស​ស្គាល់​គ្នា​ស្និទ្ធ ពេល​មាន​បញ្ហា​​គឺ​អាច​សម្រួល​បាន​ច្រើន​​ជា​ជាង​អ្នក​ស្គាល់​គ្នា​ល្មម​ៗ​​។ ​ ការ​រក​ស៊ី​ត្រូវ​មាន​ការ​យោគយល់​គ្នា​ និង​ចេះ​បែង​ចែក​​ការងារ​គ្នា​ធ្វើ​តាម​ជំនាញ​​  ព្រោះ​មនុស្ស​ម្នាក់ៗ​មិន​អាច​ចេះ​អស់​ទេ​​។

​អញ្ចឹង​អ្ន​ក​ណា​ពូកែ​និយាយ​ឱ្យ​គាត់​និយាយ​ទៅ​ អ្នក​ណា​ពូកែ​​ធ្វើ​ឱ្យ​គាត់​ធ្វើ​ទៅ​ ប៉ុន្តែ​មនុស្ស​ទាំង​ពីរ​ហ្នឹង​សំខាន់​ទាំងពីរ​​ អត់​អ្នក​និយាយ​ អ្នក​ធ្វើ​ក៏​គ្មាន​តម្លៃ​ដែរ។ ការ​រក​ស៊ី​ចូល​គ្នា​ប្រៀប​បាន​ទៅ​នឹង​ប្តី​ប្រពន្ធ​យ៉ាង​ដូច្នេះ​ដែរ​ មនុស្ស​ប្រុស​ និង​មនុស្ស​ស្រី​អត់​ដូច​គ្នា​ទេ​ ប៉ុន្តែ​បើ​ប្ដី​ប្រពន្ធ​គាត់​ស្រលាញ់​គ្នា​ ទោះ​ជា​គំនិត​គាត់​អត់​ដូច​គ្នា ក៏​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​ដែរ”​។

លោក​បាន​បន្ថែម​ទៀត​ថា ម្ចាស់​ភាគហ៊ុន​រ​មែងមាន​ទស្សនៈ​វិស័យ​​​ដូចគ្នា​ ស្គាល់​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​ និង​យល់​ពី​អត្តចរិត​​រៀង​​ខ្លួន​ទើប​អាច​ធ្វើ​ការងារ​រក​ស៊ី​ជាមួយ​គ្នា​បាន​។ ​ការងារ​រក​ស៊ី​បើ​គោរពច្បាប់​ទម្លាប់​នឹង​មិន​មា​ន​បញ្ហា​អ្វី​ឡើយ​។ ផ្ទុយ​ទៅវិញ​បើ​ម្ចាស់​ភាគ​ហ៊ុន​​​មិន​គោរព​​គ្នា​​ការ​រកស៊ី​នោះ​នឹង​មិន​ទទួល​ជោគជ័យ​ឡើយ។

ក្រុមហ៊ុន​អាជីវកម្ម​​មួយ​ប្រៀប​បាន​ទៅ​នឹង​ស្ថាប័ន​រដ្ឋ​យ៉ាង​ដូច្នេះ​ដែរ​ ស្ថាប័ន​រដ្ឋ​មាន​អំណាច​ចំនួន​បី​ ធំ​ៗ​ គឺ​អំណាច​នីតិប្បញ្ញត្តិ​ នីតិប្រតិបត្តិ ​និង ​​តុលា​ បើ​ផ្នែក​ណា​មួយ​ត្រូវ​បាន​រំលោភ ​សង្គម​មួយ​ហ្នឹង​មិន​ជា​ការ​ល្អ​ទេ​។​ Board ​ក៏​ដោយ ឬ ​តួនាទី​មួយ​ៗ​ក៏ដោយ​ បើ​សិន​ជា​យើង​រំលោភ​គ្នា​មិន​មែន​ជា​រឿង​ល្អ​មើល​ទេ ក្នុង​ការ​គ្រប់​គ្រង​ស្ថាប័ន ​ឬអ្វី​​មួយ​នោះ​​”៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទថ្មី