• 2025-01-02 04:06:18
  • ព័ត៌មាន

ដើមឆ្នាំ ២០២៥ កម្ពុជា ធ្វើការបញ្ចុះតម្លៃ ទៅលើទិដ្ឋាការ អេឡិចត្រូនិក e-Visa ចំនួន ២ ប្រភេទ

  • 2025-01-02 04:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ តទៅ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចុះតម្លៃទៅលើ ទិដ្ឋាការ អេឡិចត្រូនិក (e-Visa) ចំពោះភ្ញៀវទេសចរអន្តរជាតិ។

ការបញ្ចុះតម្លៃ ទៅលើទិដ្ឋាការ អេឡិចត្រូនិក នេះ ធ្វើឡើងចំពោះ e-Visa ចំនួន ២ ប្រភេទ គឺ e-Visa T និង e-Visa E។ តម្លៃ e-Visa T នឹងត្រូវបញ្ចុះពី ៣៦ ដុល្លារ មកនៅត្រឹម ៣០ ដុល្លារ។ ចំណែក e-Visa E នឹងត្រូវបញ្ចុះពី ៤២ ដុល្លារ មកនៅត្រឹម ៣៥ ដុល្លារ។

គួរបញ្ជាក់ថា នាឆ្នាំ ២០២៤ កន្លងទៅ កម្ពុជា បានដាក់ឱ្យដំណើរនូវប្រព័ន្ធ Cambodia e-Arrival ដើម្បីផ្តល់ភាពងាយស្រួលទៅដល់ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ចំណែកការបញ្ចុះតម្លៃទៅលើ e-Visa គឺជាកត្តាសំខាន់មួយ ដែលនឹងទាក់ទាញភ្ញៀវទេសចរបរទេស និង អ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជា កាន់តែច្រើនឡើងថែមទៀត៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់