• 2019-09-06 04:40:00
  • ព័ត៌មាន

ប្រទេស​ប្រាំបីនៅអាស៊ី អ្នកជំនាញជឿថា​បាន​ផល​ពី​សង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន​

  • 2019-09-06 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាម៉េរិក-ចិន​ ប្រាកដ​ណាស់​ថា​នឹង​មាន​អ្នក​ចាញ់ និងអ្នក​ឈ្នះ ឬចិន និង​អាម៉េរិក​អាច​​ចាញ់ដូច​គ្នា​ដោយ​សារតែ​ពន្ធ​លើទំនិញ​​កាន់តែ​ឡើង តែ​មានការ​លើក​ឡើងថាប្រ​ទេស​នៅ​តំបន់​អាស៊ី​ជំនួន​ប្រាំបី​អាចជា​អ្នក​ឈ្នះ​ទៅ​វិញ​​ក្នុង​សង្គ្រាម​នេះ។

អ្នកជំនាញ​ព្យាករ​ថា​ប្រទេស​អាស៊ី​ទាំង​ប្រាំបីនេះ​នឹង​ទទួល​​បាន​ផល​ពី​សង្គ្រាម​ពាណិជ្ជកម្ម​មួយនេះ។

៨. ប្រ​ទេស​ហ្វីលីពីន៖ អ្នកជំនាញព្យាករ​ថាកំណើន​​GDP​ទទួលបានពីពាណិជ្ជកម្ម​នឹង​កើន​ឡើង​០,១​ភាគរយ។ ការ​នាំ​ចេញ​សំខាន់​គឺឧបករណ៍​អេឡិចត្រូនិច និង​សឺមីខុនដាទ័រ(semiconductors )។

៧. ប្រទេសថៃ៖ អ្នកជំនាញព្យាករ​ថា​កំណើនGDP​ទទួលបានពីពាណិជ្ជកម្ម​នឹង​កើន​ឡើង​​០,៥​ភាគ​រយ។ ទំនិញ​នាំចេញ​សំខាន់​របស់​ប្រទេស​នេះ​គឺ​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការិយាល័យ ឧបករណ៍​អេឡិចត្រូនិច យានយន្ត មាស​ និង​ប្រេង។

៦. ប្រទេស​សិង្ហបុរី៖ អ្នកជំនាញព្យាករ​ថា​កំណើន​GDP​ទទួលបានពីពាណិជ្ជកម្ម​នឹង​កើន​ឡើង០,៧​ភាគរយ ហើយ​ផលិត​ផល​ដែលជំរុញ​កំ​ណើននេះគឺ​មាស។

៥. ប្រទេសកូរ៉េខាង​ត្បូង៖ អ្នកជំនាញព្យាករ​ថា​កំណើន​GDP​ទទួលបានពីពាណិជ្ជកម្ម​នឹង​កើន​ឡើង០,៨​ភាគរយ ហើយ​ផលិត​ផល​សំខាន់​ជំរុញ​កំណើន​នេះ​គឺ​គ្រឿង​បង្គុំ​សម្រាប់ទូរសព្ទ ឧបករណ៍​ការិយាល័យ​ និងម៉ាស៊ីន​ប្រតិបត្តិការ​ទិន្ន័យ។

៤. ទីក្រុង​ហុងកុង៖ អ្នក​ជំនាញ​ព្យាករ​ថា​កំណើន​GDP​ទទួលបានពីពាណិជ្ជកម្ម​នឹង​កើន​ឡើង​១ភាគរយ ហើយ​ទំនិញ​ដែល​សំខាន់​រុញ​កំណើន​នេះគឺ​មាស។

៣. ប្រទេស​ម៉ាឡេស៊ី៖ អ្នក​ជំនាញ​ព្យាករ​ថា​កំណើន​GDP​ទទួលបាន​ពីពាណិជ្ជកម្ម​នឹង​កើន​ឡើង១,៥​ភាគរយ។ ទំនិញ​ដែល​ជំរុញ​កំណើន​នេះគឺ​សឺមីខុនដាទ័រ និង​ឧស្ម័ន​ធម្មជាតិ។​

២. កោះ​តៃវ៉ាន់៖ អ្នក​ជំនាញ​ព្យាករ​ថា​កំណើន​GDP​ទទួលបានពីពាណិជ្ជកម្ម​នឹង​កើន​ឡើង២,១​ភាគរយ​។ ផលិត​ផល​ជំរុញ​កំណើន​នេះគឺ​គ្រឿង​បង្គុំ​ទូរសព្ទ ឧបករណ៍​ការិយាល័យ​ និងម៉ាស៊ីន​ប្រតិបត្តិការ​ទិន្ន័យ។

១. ប្រទេស​វៀតណាម៖ អ្នកជំនាញព្យាករ​ថា​កំណើន​GDP​ទទួលបានពីពាណិជ្ជកម្ម​នឹង​កើន​ឡើង​៧,៩​ភាគរយ។ ទំនិញ​នាំចេញ​ដែល​ជំរុញ​កំណើននេះគឺ​គ្រឿង​បង្គុំ​ទូរសព្ទ ឧបករណ៍​ការិយាល័យ​ និង​ម៉ាស៊ីន​ប្រតិបត្តិការ​ទិន្ន័យ ហើយ​ប្រទេស​នេះ​នឹង​មាន​កំ​ណើន​នាំចេញ​រហូតដល់​៥ភាគរយ៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់