• 2019-09-10 13:40:11
  • ព័ត៌មាន

មក​ស្គាល់​ពី ស្ពាន​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​លើ​លោក

  • 2019-09-10 13:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​​របស់​ចិន​ឈ្មោះ​ថា ស្ពាន Beipanjiang ជា​ស្ពាន​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បង្អស់​លើ​លោក ដែល​មាន​កម្ពស់​ ៥៦៥​ម៉ែត្រ នៅ​ពី​លើ​ទន្លេ Beipan។

ស្ពាន​នេះ​បើក​ដំណើរ​ការ​នៅ​ឆ្នាំ២០១៦ ហើយ​មាន​ប្រវែង​ ១,៣៤០​ម៉ែត្រ។

ស្ពាន​នេះ​បាន​ត​ភ្ជាប់​ខេត្ត​ភាគ​ខាង​ត្បូង​ Yunan ទៅ​នឹង​ខេត្ត​ភាគ​និរតី Guizhou នៃ​ប្រទេស​ចិន។ គម្រោង​នេះ​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ១៤០​លាន​ដុល្លារ។

តាម​ពិត​ទៅ​បើ​គិត​ពី​កម្ពស់​នៃ​សំណង់​សុទ្ធ ស្ពាន​នេះ​ជាប់​ចំណាត់ថ្នាក់​លេខ ៩ ជា​ស្ពាន​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ ប៉ុន្តែ​ដោយ​សារ​តែ​ទីតាំង​ស្ថិត​លើ​ភ្នំ​ដ៏​ខ្ពស់​មួយ​ ធ្វើ​ឲ្យ​ស្ពាន​នេះ​ក្លាយ​ជា​ស្ពាន​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​បង្អស់៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់