• 2019-09-12 01:26:35
  • ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញអន្ទង់អគ្គិសនីប្រភេទថ្មីនៅអាម៉ាហ្សូន មានថាមពលខ្លាំងមិនធ្លាប់មានពីមុនមក

  • 2019-09-12 01:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​សត្វ​អន្ទង់​អគ្គិសនី​ថ្មី ត្រូវ​បាន​រក​ឃើញ​រស់​នៅ​តំបន់​ព្រៃ​អាម៉ាហ្សូន​ដែល​មាន​កម្លាំង​ឆក់​ខ្លាំង​ក្លា​បំផុត​រហូត​ដល់​ថ្នាក់​បំបែក​កំណត់​ត្រា។

យោង​តាម​ការ​ស្រាវជ្រាវ​ពី​សារមន្ទីរជាតិប្រវត្តិសាស្ត្រធម្មជាតិ​ Smithsonian បង្ហាញ​ថា សត្វ​អន្ទង់​ឆក់​ពីរ​ប្រភេទ​រស់​នៅ​ព្រៃ​ត្រូពិច​អាម៉ាហ្សូន ហើយ​បណ្ដាល​ឲ្យ​ចំនួន​ប្រភេទ​អន្ទង់​កើន​ឡើង​ថែម​ទៀត។ សត្វ​អន្ទង់​ប្រភេទ​ថ្មី​នេះ អាច​មាន​កម្លាំង​ឆក់​នៃ​អគ្គិសនី​រហូត​ដល់ ៨៦០​វ៉ុល ដែល​មាន​កម្លាំង​ខ្លាំង​ជាង​អន្ទង់​ធម្មតា​រហូត​ដល់ ៦៥០​វ៉ុល។ លើស​ពី​នេះ​ទៀត ពួកវា​អាច​មាន​ប្រវែង​ដល់​ជាង ២,៤​ម៉ែត្រ​ ហើយ​អ្នក​ស្រាវជ្រាវ​ជឿ​ថា​នឹង​មាន​អន្ទង់​វែង​ជាង​នេះ​ទៀត​នៅ​ពេល​ធ្វើ​ការ​សិក្សា​បន្ដ។

គួរ​បញ្ជាក់​ថា ប្រភេទ​សត្វ​អន្ទង់​អគ្គិសនី ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​វិទ្យាសាស្ត្រ​អស់​រយៈ​ពេល​ជាង​២៥០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ព្រៃ​អាម៉ាហ្សូន ហើយ​ពួកវា​វិវត្ត​ខ្លួន​ជាង ៧,១​លាន​ឆ្នាំ​មក​ហើយ​នៅ​លើ​ភព​ផែនដី៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់